សូលទីឡូអង្គរ ចុះកុងត្រាយក លី សារ័ត្ន ម្នាក់ទៀតពីព្រះខ័នរាជស្វាយរៀង

ក្លិបសូលទីអង្គរ បានឈានដល់ការចុះកិច្ចសន្យាផ្លូវការក្នុងការនាំយកខ្សែការពារ លី សារ័ត្ន ដែលទើបតែចែកផ្លូវគ្នាជាមួយក្លិបព្រះខ័នរាជស្វាយរៀង កាលពីដំណាច់រដូវកាល២០១៨នេះ។

កីឡាករវ័យ២៣ឆ្នាំរូបនេះ មានបទពិសោធន៍ច្រើន ពិសេសជាប់ជម្រើសជាតិតាំងពី U13(2007), U15(2009), U16(2009)។ រូបគេត្រូវបានតម្លើងពីយុវជនថ្នាលក្លិបព្រះខ័នរាជមកកាន់ក្រុមធំនាកាលពីរដូវកាល២០១៨កន្លងទៅ។

ប៉ុន្តែយ៉ាងណាក្រោយបញ្ចប់លីគ ក្លិបជើងឯកពានសម្តេចឆ្នាំ២០១៧បានប្រកាសចែកផ្លូវគ្នាជាមួយគេតែម្តង។

Loading...