Ramos ​ទៀត ​យប់មិញ ​ធ្វើ​ស៊ី​កីឡាករ Viktoria Plzen ​ឈាម​ហូរ​ជោគ

ក្រុម Real Madrid ​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​អាច​យក​ឈ្នះ​លើ​ក្រុមViktoria Plzen ​៥-០ ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ Champions League ។

យ៉ាងណាមិញ ​ក្នុង​ការ​ប្រកួត​យប់មិញ​នេះ ​កីឡាករ​ Milan Havel ​របស់​ក្រុម Viktoria Plzen ​ត្រូវ​ធ្ងន់​តែ​ម្ដង។ ដោយ​ហូរ​ឈាម​ច្រមុះ​ជោគ ​ក្រោយ​ពី​ត្រូវ​១​កែង​របស់ Sergio Ramos ​ប្រធាន​ក្រុម Real Madrid ​។ ត្បិត​តែ​យ៉ាង​នេះ​មែន អាជ្ញាកណ្ដាល​មិន​បាន​ដាក់​ទោស​អ្វី​ឡើយ ​ដោយ​មើល​ឃើញ​ថា​វា​ជា​កំហុស​អចេតនា​ប៉ុណ្ណោះ ព្រោះ Havel ​និង Ramos ​ស្ថិត​ក្នុង​កន្លែង​ដែល​ត្រូវ​ប្រជែង​គ្នា។

គេ​សង្កេត​ឃើញ​ថា​មួយ​រយៈ​នេះ ​កីឡាករ​ភាគ​ច្រើន​តែងតែ​រង​របួស​នៅ​ពេល​ប្រជែង​បាល់​ជាមួយ​ខ្សែ​ការពារ Ramos ​ជា​និច្ច។ ជាក់​ស្ដែង Salah ​របស់ Liverpool ​រង​របួស​ភ្លាត់​ស្មា ​ពេល​ប្រជែង​យក​បាល់​ជាមួយ​កីឡាករ Real Madrid ​នេះ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ​កាល​ពី​ពេល​កន្លង​ទៅ៕

Loading...