បើកឆាកពាន AFF Suzuki Cup កម្ពុជា ចាញ់ ម៉ាឡេស៊ី ១-០

ក្រុមជម្រើសជាតិកម្ពុជា បន្តបរាជ័យក្រោមថ្វីជើងម៉ាឡេស៊ី ក្នុងពាន AFF Suzuki Cup ដោយលទ្ធផល ១-០ មុននេះបន្តិច នៅពហុកីឡដ្ឋានជាតិ។

មួយគ្រាប់ដែលបញ្ចប់ក្តីសង្ឃឹមរបស់កម្ពុជា រកបានដោយខ្សែបម្រើ Norshahrul Idlan តាំងពីនាទីទី៣០។ កម្ពុជា មានឱកាសវាយបកមួយចំនួនដែរ តែធ្វើពុំបានសម្រេច។

នេះជាលទ្ធផលគួរឲ្យស្តាយសម្រាប់អ្នកគាំទ្រកម្ពុជា។ ឆ្លងការប្រកួតនេះ ក្រុមគោព្រៃបានធ្លាក់ទៅបាតតារាងមាន០ពិន្ទុ ខណៈម៉ាឡេស៊ីឡើងទៅលេខ២ ដោយរង់ចាំការប្រកួតដែលវៀតណាមកំពុងនាំមុខឡាវ ២-០ បញ្ចប់។

 

Loading...