បាល់ទាត់

ជម្រើសជាតិកម្ពុជា ចេញទៅមីយ៉ាន់ម៉ាព្រឹកស្អែកនេះ ម៉ោង៦:១០នាទី

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងចេញដំណើរទៅកាន់ក្រុងម៉ាន់ដេឡៃ ប្រទេសមីយ៉ាន់ម៉ា នៅម៉ោង៦និង១០នាទី ព្រឹកថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ដើម្បីប៉ះម្ចាស់ផ្ទះក្នុងជំនួបទី២ ប្រចាំព្រឹត្តិការណ៍ AFF Suzuki Cup 2018 នៅថ្ងៃចន្ទ ទី១២ វិច្ឆិកា។

ក្រុមរហស្សនាមគោព្រៃខៀវបានបើកឆាកពានរង្វាន់ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះប្រចាំពូល A ដោយចាញ់ក្រុមភ្ញៀវម៉ាឡេស៊ី ០ទល់នឹង១ នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិ តែមីយ៉ាន់ម៉ា មិនទាន់ប្រកួតនៅឡើយទេ។

សរុបពិន្ទុពីការប្រកួតនៅថ្ងៃដំបូងប្រចាំពូល A វៀតណាម ស្ថិតនៅកំពូលតារាង ក្រោយឈ្នះម្ចាស់ផ្ទះឡាវ ០ទល់នឹង៣ និងមាន៣ពិន្ទុស្មើក្រុមលេខ២បណ្ដោះអាសន្ន ម៉ាឡេស៊ី។

ដោយឡែក ក្នុងការប៉ះគ្នាកាលឆ្នាំ២០១៦ នៅព្រឹត្តិការណ៍ដដែលនេះ កម្ពុជា ចាញ់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ៣ទល់នឹង១ ហើយគ្រាប់បាល់របស់ក្រុមគោព្រៃខៀវ រកបានដោយសុះ ស៊ូហាណា៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628