Leonardo នឹងដឹកនាំក្រុមភ្នំពេញក្រោនប្រកួតជាលើកដំបូង នាល្ងាចនេះ

លោក Leonardo នឹងដឹកនាំក្រុមភ្នំពេញក្រោនប្រកួតសមជើងលើកដំបូងនាម៉ោង៤:០០ល្ងាចនេះ
តទល់ក្រុមភ្ញៀវ ក្រសួងការពារជាតិ នៅកីឡដ្ឋាន RSN របស់ខ្លួន។

នេះជាប្រកួតដំបូង បន្ទាប់ពីក្លិបជើងឯកលីគ៦សម័យបានតែងតាំងអតីតគ្រូជម្រើសជាតិរូបនេះ ចូលតួនាទីថ្មីបានជិត១ខែ។

ក្រសួងការពារជាតិបានចាត់ទុកប្រកួតនេះជាការដកស្រង់បច្ចេកទេស និងធ្វើតេស្តិ៍កីឡាករថ្មីៗបន្ថែម សម្រាប់ត្រៀមទៅលេងពាននៅចិន ក៏ដូចជាលីគកំពូលរដូវកាល២០១៩ខាងមុខផងដែរ។

ការប្រកួតនេះ បើកឲ្យអ្នកគាំទ្រចូលទស្សនាសេរី ដោយពុំមានលក់សំបុត្រឡើយ។

Loading...