១០ឆ្នាំចុងក្រោយ កម្ពុជា មិនដែលឈ្នះមីយ៉ាន់ម៉ាទេ ចុះល្ងាចនេះវិញ?

ក្រុមជម្រើសជាតិកម្ពុជា ពុំដែលមានប្រវត្តិឈ្នះមីយ៉ាន់ម៉ាឡើយ ក្នុងការប៉ះគ្នា១០ឆ្នាំចុងក្រោយ។ ជំនួប៨លើក មីយ៉ាន់ម៉ាបានឈ្នះ​៧លើក និងស្មើម្តងកាលពីឆ្នាំ២០១៥។

កំណត់ត្រានេះ គិតតាំងពីថ្ងៃទី២២ខែសីហាឆ្នាំ២០០៨មក ក្រុមគោព្រៃពុំដែលដណ្តើមបានពិន្ទុ ពីក្រុមលេខ៤នៅអាស៊ានមួយនេះឡើយ។ បើគិតពីគ្រាប់ស៊ុតដូចគ្នា កម្ពុជា ពុំដែលស៊ុតមីយ៉ាន់ម៉ាបានលើស២គ្រាប់ឡើយ។ ក្នុងនោះ មីយ៉ាន់ម៉ា ទាត់ចូល២០គ្រាប់ ខណៈកម្ពុជាទាត់ចូលតែ៧គ្រាប់ប៉ុណ្ណោះ។

ការប្រកួតលើកទី៩ នឹងធ្វើឡើងនាម៉ោង០៦:៣០នាទីល្ងាចចនេះ ដោយមានផ្សាយផ្ទាល់លើកញ្ជក់ទូរទស្សន៍ BTV។

Loading...