មួយគ្រាប់ដាច់ផ្ងារក្នុងពានស្វាយរៀងខាប់ ពីអ្នកចាំទីរបស់ រាជសីហិ៍ ផ្សារថូម៉ាក់

ពានរង្វាន់ស្វាយរៀងខាប់ បានបញ្ចប់ការប្រកួតសន្សំពិន្ទុកាលពីម្សិលមិញ ដោយក្នុងនោះក្រុម M.S.T FC រកបាន៣ពិន្ទុបន្ថែមពីជ័យជម្នះ ១០-១ លើ រាជសីហិ៍ ផ្សារថូម៉ាក់ នៅកីឡដ្ឋានស្វាយរៀង។

ការប្រកួតនេះ មានរឿងគួរអស់សំណើចមួយគឺ អ្នកចាំទីក្រុម រាជសីហិ៍ ផ្សារថូម៉ាក់ បានភ្លេចខ្លួនចេញក្រៅបង្គោលទី​ ពេលដែលខ្សែប្រយុទ្ធក្រុម M.S.T FC មកស៊ុតយ៉ាងស្រួល។ ក្រៅពីកំហុសនេះ ក៏មានការរបូតគ្រាប់ជាបន្តបន្ទាប់រហូតដល់១០ដងឯណោះក្នុងការប្រកួតខាងលើ។

គួរបញ្ជាក់ថា ស្វាយរៀងខាប់ ជាពានមិត្តភាពប្រចាំខេត្តស្វាយរៀង ដែលផ្តល់ឱកាសឲ្យមហាជន និងសិស្ស និស្សិត ក្នុងមូលដ្ឋានបានលេងរៀងរាល់ចុងសប្តាហ៍ ដើម្បីបំផុសចលនាបាល់ទាត់ឲ្យកាន់តែរីកចំរើននៅខេត្តជាប់ព្រំដែនមួយនេះ។

Loading...