បាល់ទាត់

ជម្រើសជាតិកម្ពុជា គួរទទួលបានការគោរពជាជាងការរឹះគន់បែបជាន់ពន្លិច

ជាធម្មតានៅក្នុងពិភពបាល់ទាត់តែងតែមានការរឹះគន់ជានិច្ច ទៅកាន់សមាគមន៍ ក្លិប និងកីឡាករសំខាន់ៗនៅក្នុងការប្រកួតណាមួយ។ ជាក់ស្តែងដូចក្រុមជម្រើសជាតិកម្ពុជា តែងតែទទួលរងការស្តីបន្ទោសពីអ្នកគាំទ្រ នៅពេលប្រកួតពុំបានលទ្ធផលល្អ។ តើពួកគេគួរទទួលបានការគោរពជាងនេះឬអត់?

ថ្វីបើមិនបានលទ្ធផលល្អ ពិសេស២ប្រកួតដំបូងក្នុងពាន AFF Suzuki Cup ប៉ុន្តែក្រុមទាំង
មូលបានបង្ហាញពីភាពផ្លាស់ប្តូរគួរកត់សម្គាល់។ ក្រុមដែលធ្លាប់តែលេងការពារពេក និងប្រយុទ្ធពេក បែជាមកគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អលើទីលាន។ នេះជាការបង្ហាញពីភាពរីកចំរើនមួយ។

បើគិតពីកម្រិត មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី នៅលើកម្ពុជាឆ្ងាយ។ ពួកគេមានធនធានគ្រូសំបូរបែប យុវជនថ្នាលល្អ និងពិសេស Ranking លីគកំពូលខ្លាំងជាង។ ដូច្នេះមិនចម្លែកទេដែល កម្ពុជា ចាញ់ ប៉ុន្តែបើអាចឈ្នះជារឿងល្អមួយទៀតដូច កូរ៉េ ឈ្នះ អាឡឺម៉ង់ នៅវ៉ើលខាប់។

ការគិតបែបអវិជ្ជមានលើការកំណត់លទ្ធផលក៏ពុំគួរមាន។ កម្ពុជា ពុំដែលមានប្រវត្តិ AFC ពិន័យរឿងកំណត់លទ្ធផលឡើយ។ ស្របគ្នាជាមួយគ្នានេះ ការរីកចំរើននៃវិស័យពត៌មាន និងគុណភាពនៃការផ្សាយផ្ទាល់ល្អ នឹងធ្វើឲ្យកីឡាករកាន់តែពិបាករៀបចំរឿងមិនគួរឲ្យមានលើទីលាន។ ម្យ៉ាងទៀតបើមានក្រុមណាធ្វើពិតមែន ក៏គេចមិនផុតនិងការពិន័យដូចជាជម្រើសជាតិឡាវជាដើម។

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628