មាស ម៉ើ ចាញ់ទាំងមិនទាន់បានចេញក្បាច់កាលពីយប់មិញ នៅ ONE FC

ជើងខ្លាំង MMA កម្ពុជា មាស ម៉ើ បានជួបភាពជូរចត់ម្តងទៀត បន្ទាប់ពីភ្លាត់ចាញ់អ្នកប្រដាល់ឥណ្ឌូនេស៊ី Anthony Engelen នៅដើមទឹកទី១ ក្នុងការប្រកួតនៅសង្វៀន ONE Championship កាលពីយប់មិញ នៅសិង្ហបុរី។

គ្រាន់តែស្នូរជួងបន្លឺឡើង មាស ម៉ើ ដើរចូលវាយដោយទំនុកចិត្ត ប៉ុន្តែរឿងស្ទើរមិនសួរឲ្យជឿបានកើតឡើង គេបានភ្លាត់ត្រូវដៃគូវ័យ៣៣ឆ្នាំ ទាត់ចូលកញ្ចឹងករបណ្តាលឲ្យដួលផ្កាប់មុខលើរេញតែម្តង។

នេះជាបរាជ័យទាំងមិនទាន់បានវាយជាលើកទី២ហើយរបស់អតីតម្ចាស់ខ្សែក្រវ៉ាត់ KWC រូបនេះ។

Loading...