បាល់ទាត់

ញាក់សាច់! ថៃ ឈ្នះពាន AFF Futsal លើកទី១៤ក្នុងចំណោម១៥លើកតាំងពីឆ្នាំ២០០១

ក្រុមជម្រើសជាតិថៃ បានបង្កើនកំណត់ត្រាឈ្នះពាន AFF Futsal Championship របស់ខ្លួនដល់ទៅ១៤លើក ក្នុងចំណោម១៥ដងនៃការបង្កើត បន្ទាប់ពីបំបាក់ម៉ាឡេស៊ី ៤-២ មុននេះបន្តិចនៅឥណ្ឌូនេស៊ី។

 

 

នេះជាការឈ្នះលើកទី១៤ហើយ តាំងពីបង្កើតពាននេះកាលពីឆ្នាំ២០០១មក។ ពួកគេរបូតពានតែម្តងគត់នៅឆ្នាំ២០១០ ក្រោមថ្វីជើងឥណ្ឌូនេស៊ី។ ក្រៅពីនេះ ក្រុមដំរីសឹកប្រមូលយកពានទាំងអស់។

សម្រាប់ឆ្នាំ២០១៨នេះ ម៉ាឡេស៊ី ជាជើងឯករង ខណៈលេខ៣បានទៅឥណ្ឌូនេស៊ី ដែល​បំបាក់វៀតណាម៣-១ក្នុងវគ្គផ្តាច់ព្រ័ត្រ។

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628