ចុម​យក្ស ​ចាញ់​យប់មិញ Barcelona ​ជាប់​កំណត់ត្រា​អាក្រក់​១​ភ្លាម​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ

ក្រុម FC Barcelona ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Real Betis ​ក្នុង​លទ្ធផល ៣-៤ ​នា​ការ​ប្រកួត​លីគ​កំពូល​អេស្ប៉ាញ។

មិន​ត្រឹម​តែ​ចាញ់​ក្នុង​ផ្ទះ ​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​ប៉ុណ្ណោះ​ទេ។ យប់មិញ​នេះ Barcelona ​ក៏​បាន​ជាប់​កំណត់ត្រា​អាក្រក់​១ផង​ដែរ។ ដោយ​កំណត់ត្រា​នោះ គឺ​មិន​អាច​រក្សា Clean Sheet ​១០​ប្រកួត​ជាប់​គ្នា​តែ​ម្ដង ​ក្នុង​ក្រប​ខណ្ឌ La Liga ​។ ហើយ​វា​ក៏​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​ផង​​ដែរ ដែល​ក្លឹប​ត្រូវ​បាន​គេ​ស៊ុត​ចូល​រហូត ​ដល់​១០​ប្រកួត​ជាប់​គ្នា​អីចឹង។

១​វិញ​ទៀត​ចាញ់​​យប់មិញ គឺ​ជា​បរាជ័យ​លើក​ទី២ របស់ Barcelona ក្នុង​រដូវកាល ២០១៨-១៩ បន្ទាប់ពី​បាន​ចាញ់​ក្លឹប Leganes កាល​ពី​ខែ​កញ្ញា កន្លងទៅ។ ២ប្រកួត​បន្ទាប់ Barcelona ត្រូវ​ប៉ះ Atletico Madrid និង Villarreal នៅ La Liga ៕

Loading...