បាល់ទាត់

Messi ឡាវ ​ថា​នឹង​មក​យក​៣​ពិន្ទុ​ពី​ផ្ទះ​កម្ពុជា​ឱ្យ​បាន

ខ្សែ​បម្រើ Soukaphone Vongchiengkham ​ឬ​ហៅ​ថា Messi ឡាវ ​បាន​បោះ​សម្ដី​ថា​រូបគេ​និង​ជម្រើស​ជាតិ ​នឹង​មក​យក​៣​ពិន្ទុ​ពី​ផ្ទះ​របស់​កម្ពុជា​ឱ្យ​បាន។

កម្ពុជា​នឹង​ប៉ះ​ក្រុម​ឡាវ ​នា​ថ្ងៃ​ទី​២០​ខាង​មុខ​នេះ​ហើយ ​នៅ​ស្ដាត​អូឡាំពិក។ ការ​ប្រកួត​នេះ​ពិត​ជា​សំខាន់​ខ្លាំង​មែនទែន ​បើ​ក្រុម​ណា​ចាញ់​នោះ​នឹង​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ​ហើយ។ ទន្ទឹម​នឹង​នេះ​ហើយ ​ទើប​បាន​ជា Messi ​ឡាវ ​បាន​និយាយ​ថា​ពួកគេ​ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់ ​ដើម្បី​បន្ដ​សង្ឍឹម​ទៅ​វគ្គ​បន្ដ​បាន។

កីឡាករ​ឆ្នើម​របស់​ឡាវ ខាង​លើ​បាន​និយាយ​ដូច្នេះ​ថា​៖ “យើង​មាន​២​ប្រកួត​ទៀត ​ដើម្បី​រក​៦​ពិន្ទុ។ យើង​ត្រូវ​តែ​ឈ្នះ​ទាំង​២​ប្រកួត​នេះ ​ហើយ​យើង​កំពុង​កែ​ចំណុច​ខ្វះ​ខាត​របស់​ក្រុម​យើង​រាល់​ប្រកួត។ ខ្ញុំ​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​ក្រុម​យើង​នឹង​យក​ឈ្នះ​ប្រកួត​នៅ​សល់​បាន ​ហើយ​ឡើង​វគ្គ​បន្ដ”។ សម្ដី Messi ​ឡាវ។

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628