គ្រូ​មីយ៉ាន់ម៉ា ​ឃើញ​កីឡាករ​ខ្លួនភ័យ​នៅ​តង់​ទី​១ ​ពេល​កម្ពុជា​នាំ​មុខ ១-០

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា ​បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ៤-១ ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពាន​រង្វាន់ AFF Suzuki Cup 2018 ។

ត្បិត​តែ​ឈ្នះ​បាន​ដល់​ទៅ​៤​-១ ​មែន ប៉ុន្តែ​អ្នក​រក​គ្រាប់​បាល់​បាន​មុន​គឺ​ខាង​កម្ពុជា ​ដោយ​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​នៅ​ក្នុង​តង់​ទី​១។ ការ​នាំ​មុខ​មុន​នេះ​ដែរ ​ត្រូវ​បាន​លោក Antoine Hey ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា ​មើល​ឃើញ​កីឡាករ​លេង​ក្នុង​តង់​ទី​១​នេះ ​មិន​អស់​សោះ ​ពោល​គឺ​ដូច​ភ័យ​ៗ បន្តិច។ ​ហេតុដូច្នេះ​ហើយ ទើប​លទ្ធផល​ក្នុង​តង់​ទី​១​នេះ ​បញ្ចប់​ទៅ​ដោយ កម្ពុជា​ជា​អ្នក​នាំ​មុខ ០-១ ​អីចឹង។

លោក Antoine Hey ​បន្ដ​ថា ច្បាស់​ណាស់ ថា​យើង​លេង​មិន​ល្អ​ឡើយ​នៅ​៤៥​នាទី​ដំបូង។ កីឡាករ​ហាក់​ដូចជា​លេង​ភ័យ​ៗ ​ពួកគេ​ដូចជា​មាន​សម្ពាធ។ ពួកគេ​លេង​ដូចជា​មិន​អស់​ពី​សមត្ថភាព​សោះ។ ប៉ុន្តែ​ចូល​ដល់​តង់​ទី​២​វិញ ​យើង​បាន​ប្រាប់​ពួកគេ និង​ប្ដូរ​ក្បួន​លេង​វិញ ​ទៅ​តាម​ការ​គ្រោង​ទុក ​យើង​ពិត​ជា​ទទួល​បាន​ផល និង​រក​បាន​ជ័យជម្នះ​នៅ​ប្រកួត​ដំបូង៕

ចុចអាន៖ Messi ឡាវ ​ថា​នឹង​មក​យក​៣​ពិន្ទុ​ពី​ផ្ទះ​កម្ពុជា​ឱ្យ​បាន

Loading...