Theerathon ទំនងលា Iniesta មកលេងនៅថៃវិញហើយរដូវកាលក្រោយ

ខ្សែការពារ Theerathon Bunmathan ទំនងចាកចេញពីក្លិប Vissel Kobe ជាមួយខ្សែបម្រើឆ្នើម Andrés Iniesta មកលេងនៅលីគកំពូលថៃវិញនៅរដូវកាលក្រោយ។

ក្លិបដើមរបស់គេគឺ SCG Muangthong United បានសរសេរលើបណ្តាញសង្គម Twitter ក្នុងការស្វាគមន៍កីឡាករជម្រើសជាតិថៃរូបនេះ ក្នុងការត្រឡប់មកផ្ទះវិញ។ យ៉ាងណាក្តី នៅពុំទាន់មានការប្រកាសផ្លូវការណាមួយឡើយ ចំពោះការវិលត្រឡប់របស់គេ មកកាន់ Thai Premier League។

 

Theerathon រក្សាទម្រង់លេងបានល្អនៅលីគកំពូលជប៉ុនដោយបានចាប់ដៃជាមួយអតីតតារាវ៉ើលខាប់ដូចជា Andrés Iniesta និង Lucas Podolski ជាដើម។ ក្នុងការបង្ហាញខ្លួន២៨ប្រកួត នៅ J League ម្ចាស់អាវលេខ៤រូបនេះបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន៤គ្រាប់ផងដែរ។

 

Loading...