បាល់ទាត់

Jose Mourinho ព្រមាន​កូន​ក្រុម​របស់​លោក​ឲ្យ​ប្រយ័ត្ន​កីឡាករ​ Liverpool ម្នាក់

លោក Jose Mourinho គ្រូ​បង្វឹក​ក្លឹ​ប​បិសាច​ក្រហម Manchester United ​បាន​និយាយ​ព្រមាន​កូន​ក្រុម​របស់​លោក​ពី​អំពី​ភាព​គ្រោះ​ថ្នាក់​នៃ​ល្បឿន​ដូច​អ៊ុយក្លេអ៊ែរ​របស់​ខ្សែ​ប្រយុទ្ធ Mohamed Salah។

ពេល​នេះ ក្រុម​ហង្ស​ក្រហម កំពុង​តែ​ខ្លាំង​ហើយ​គេ​រំពឹង​ថា​នឹង​អាច​បំបាក់​គូ​ប្រជែង​ Manchester United នៅ​កីឡដ្ឋាន Anfield ហើយ​បើ​ឈ្នះមែន​ពួក​គេ​នឹង​ឡើង​ទៅ​ឈរ​កំពូល​តារាង​ជំនួស​ Manchester City។ កាល​ពី​រដូវ​កាល​មុន​រូប​គេ​រក​បាន​៤៤​គ្រាប់​គ្រប់ពាន​រង្វាន់ឲ្យ​ Liverpool ហើយ​ពេល​នេះ​គេ​មិនរំពឹង​ថា​កីឡាករ​អេហ្ស៊ីប​រូប​នេះ​នឹង​អាច​លេង​បាន​ល្អ​ដូច​រដូវ​កាល​មុន​ ប៉ុន្តែ​បច្ចុប្បន្ន​រូប​គេ​រក​១៣​គ្រាប់​ហើយ​ក្នុង​២៦​ប្រកួតកន្លង​មក។

ខណៈ​ដែលលោក Mouirnho ធ្លាប់​ដឹកនាំ​ Salah កាល​នៅ​Chelsea បានព្រមាន​កូន​ក្រុម​បិសាច​ក្រហម​របស់​លោក ថា​កីឡាករ​ជម្រើស​ជាតិ​អេហ្ស៊ីប​គឺ​ជា​គ្រោះ​ថ្នាក់របស់ Red Devil។

“ Salah ដែល​ខ្ញុំ​បាន​ស្គាល់កាល​នៅ Chelsea គឺ​គ្រាន់​តែ​ជា​កីឡាករ​ស្ថិត​ក្នុង​គម្រោង​ប៉ុន្តែ​ពេល​នេះ​គាត់​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​ម្នាក់​ក្នុង​ពិភពលោក។ គាត់​បាន​អភិវឌ្ឍន៍​យ៉ាង​អស្ចារ្យចាប់​តាំង​ពីពេល​នោះ​មក​ហើយ។គាត់​ជា​កីឡាករ​ដ៏​លឿន​ហើយ​របៀប​ដែល​គាត់​លឿន​គឺ​កាយសម្បទាដ៏​ខ្លាំង។ រាង​កាយ​គាត់​ពិត​ជា​អស្ចារ្យ”។

“ គាត់​មិនបាន​សម្រប​ខ្លួន​មក​លេង​នៅ Premier League ទេ​ពេល​ដែលទើប​ផ្លាស់​ពីក្លឹប​តូច​មួយ​ក្នុង​ប្រទេស​ស្វីស(Basel)មក​កាន់​ក្លឹប​ធំ​មួយ​នៅ​អង់គ្លេស។​ខ្ញុំ​ធ្លាប់​ដាក់​គាត់​លេង​នៅ White Hart Land និង​The Eithad ហើយ​បេល​នោះ​វា​ច្រើន​ពេក​ហើយ​សម្រាប់​គាត់។​ពេល​នេះ​គាត់​លេង​គ្រប់​កន្លែង Barcelona, Madrid​ហើយ​ពេល​នេះ​គាត់​ជា​ Mo salah ដែល​មិន​ខ្លាច​នរណា​ទាំង​អស់”។

“ គ្រប់​ៗប្រកួត​យើង​ព្យាយាម​វិភាគ​គូរ​ប្រជែង​ពី​ចំណុច​ខ្លាំង​និង​ចំណុចខ្សោយ ​ប៉ុន្តែពិត​ណាស់​ភាព​ខ្លាំង​របស់​គាត់គឺ​ល្បឿន”៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628