ញាក់សាច់! វិសាខា​នាំ​ចូល​កីឡាករ​១២​នាក់​ត្រៀម​រដូវ​កាល​ថ្មី

ក្លិបកីឡាបាល់ទាត់វិសាខាបានធ្វើ​សន្និសីទ​កាសែតបង្ហាញសមាសភាពកីឡាករចំណូលថ្មីចំនួន ១២រូបជាផ្លូវការ ដើម្បី​​ត្រៀមយុទ្ធនាការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩នៅ​ល្ងាច​ថ្ងៃ​ទី​១៦​ខែ​ធ្នូរ​ឆ្នាំ​២០១៨​នេះ​នៅ​សណ្ឋាគារ នៅសណ្ឋាគារ ហួង សាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នឹងមានការចូលរួមពីឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ គណៈគ្រប់គ្រង មន្ដ្រី គ្រូបង្វឹក កីឡាករ និងភ្ញៀវកិត្តិយសជាច្រើនផងដែរ ។

សម្រាប់សមាសភាពកីឡាករចំណូលថ្មី ដែលក្លិបទើបនាំចូល រួមមានខ្សែប្រយុទ្ធ ស៊ិន កក្កដា, ខ្សែប្រយុទ្ធ អ៊ិន សុដាវីត, ខ្សែការពារ អ៊ុក សុវណ្ណ, ខ្សែការពារ គឹម ឆៃយ៉ា និងខ្សែការពារ កែន ចាន់សុភ័ក្ដ ដែលអ្នកទាំង ៥ គឺជាអតីតកីឡាករនិងកើត​ចេញ​ពី​ក្រុម​យុវជនថ្នាលរបស់ក្លិបភ្នំពេញក្រោន ។

ចំណែកសមាជិក៧នាក់ផ្សេង​ទៀត រួមមានខ្សែបម្រើ-ប្រយុទ្ធ សារី ម៉ាត់ណូរ៉ូទីន និងខ្សែការពារ ឆេង ម៉េង ដែលជាអតីតកីឡាករជួយក្លិបណាហ្គាវើលលើក​ពាន​លីក​កំពូល​កម្ពុជា​កាល​ពី​រដូវ​កាល​មុន ។ ដោយ​ឡែក! ខ្សែការពារ ផុន តៃនិញ, ខ្សែបម្រើ ឡុង ម៉េងហាវ, ខ្សែបម្រើ ទូច គឹមឆាយ, ខ្សែប្រយុទ្ធ ទៀត គឹមហេង និងអ្នកចាំទី គង់ ពីលុត ដែលជាអតីតកីឡាករសាលាបាល់ទាត់ជាតិបាទី៕

 

ប្រភព៖ក្លឹប​វិសាខា

 

Loading...