បាល់ទាត់

វិសាខាបង្ហាញឯកសណ្ឋាន​រដូវ​កាល​ថ្មី​៣ឈុតត្រៀម​រដូវ​កាល​ថ្មី

បន្ទាប់​ពី​បង្ហាញ​សមាសភាព​កីឡាករថ្មី​កាល​ពី​ម្សិលមិញ​នៅ​ព្រឹក​នេះ ក្លឹប​បាល់​ទាត់​វិសាខាបាន​បង្ហាញ​ឯកសណ្ឋាន​៣​ឈុតសម្រាប់​ប្រើ​ប្រាស់​នៅ​រដូវ​កាល​២០១៩​ខាង​មុខ​​ដែល​មាន​ពណ៌ ខៀវ ស​និង​លឿង។

ឯកសណ្ឋានពណ៌ ខៀវ(អាវពណ៌ ខៀវ ខោពណ៌ ខៀវ និងស្រោមជើងពណ៌ ខៀវ) គឺជាឯកសណ្ឋានប្រភេទទី១ ដែលក្លិបនឹងប្រើប្រាស់ សម្រាប់ការប្រកួតក្នុងដី ។ រីឯឯកសណ្ឋានពណ៌ ស(អាវពណ៌ ស, ខោពណ៌ក្រហម និងស្រោមជើងពណ៌ ស) គឺជាឯកសណ្ឋានប្រភេទទី២ សម្រាប់ការប្រកួតក្រៅដី ។

ខណៈឯកសណ្ឋានពណ៌ លឿង(អាវពណ៌ លឿង ខោពណ៌ លឿង និងស្រោមជើងពណ៌ លឿង) គឺជាឯកសណ្ឋានប្រភេទទី៣ ដែលក្លិបត្រៀមប្រើប្រាស់ក្រៅដីដូចគ្នា តែប្រើប្រាស់ក្នុងករណីជាន់ឯកសណ្ឋានពណ៌ ស ជាមួយក្រុមម្ចាស់ផ្ទះប៉ុណ្ណោះ ។

ប្រិយមិត្តយល់​យ៉ាងណាដែរសម្រាប់​ឯកសណ្ឋានទាំងបី​ឈុត​នេះ អាច​បញ្ចេញ​មតិ​យោបល់​ខាង​ក្រោម​បាន!

 

ប្រភពនិងរូបភាព៖​វិសាខា

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628