បច្ចុប្បន្នភាពចុង​ក្រោយ!​ កម្ពុជា​បាន​មេដាយ១០​គ្រឿង​ហើយ​ក្នុង​ព្រឹត្តិការណ៍ ASEAN University Games 2018

គិត​ម​ដល់​ព្រឹក​ថ្ងៃ​ទី​១៧​ខែ​ធ្នូ​ឆ្នាំ​២០១៨​នេះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែល​បាន​ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​កីឡា សាកលវិទ្យាល័យអាស៊ាន ASEAN University Games 2018 បាន​ទទួល​មេដាយ​សរុប​១០​គ្រឿង​ហើយ​បន្ទាប់​ពីឈរ​បាត់​តារាង​អស់​រយៈ​ពេល​យូរ​គួរ​សម។

ក្នុង​ចំណោម​មេដាយ​១០​គ្រឿង​នេះ កម្ពុជា​បាន​ទទួល​មេដាយ​មាស ២ ប្រាក់៤​ និង​សំរឹទ្ធ៤។​មេដាយ​ដែល​ទទួលបាន​គឺ​មក​ពី​កីឡាករ​សក្ដានុពល​ដែល​កម្ពុជា​មាន​ដូចជា​ប៉េតង់ វូវីណាម​ និង​វាយកូនឃ្លីលើ​តុ។ ក្រុម​កំពូល​តារាង​គឺ​ប្រទេស​ថៃ​ បាន​មេដាយ​១២៨​គ្រឿង​ហើយ ខណៈ​ក្នុង​តារាងនេះ​មាន​តែ​ប្រ៊ុយណេ​មួយ​គត់មិន​ទាន់​បាន​មេដាយ​នៅ​ឡើយ។

តារាង​ខាង​ក្រោម៖

 

Loading...