បាល់ទាត់

តើក្រុមជម្រើសជាតិ TOP 4 នៅ Suzuki Cup ឆ្នាំនេះមានភារកិច្ចអ្វីបន្ទាប់ទៀត?

ព្រឹត្តិការណ៍ AFF Championship ឬហៅថា AFF Suzuki Cup 2018 ត្រូវបានបញ្ចប់ជាស្ថាពរដោយក្រុមជម្រើសជាតិវៀតណាមដណ្តើមបានជើកឯក ខណៈជម្រើសជាតិម៉ាឡេស៊ី បានត្រឹមជើងឯករង។ ចំណែក ថៃ និង ភីលីពីន បានធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ 

ក្រុមជម្រើសជាតិ៣ក្នុងចំណោម៤ដែលឡើងទៅដល់វគ្គខ្វែង នឹងមានភារកិច្ចត្រៀមខ្លួនបន្តក្នុងយុទ្ធនាការពានរង្វាន់ប្រចាំទ្វីអាស៊ី AFC Asian Cup និងការប្រកួតមិត្តភាពមួយចំនួនដូចជា៖

ក្រុមជម្រើសជាតិវៀតណាម៖ ត្រូវបានត្រៀមខ្លួនប្រកួតមិត្តភាពចុងខែនេះតទល់នឹងជម្រើសជាតិកូរ៉េខាងជើង នាថ្ងៃទី២៥ នៅទីក្រុងហាណូយ មុនបន្តដំណើរទៅជួបជម្រើសជាតិហ្វ៊ីលីពីន ​នាថ្ងៃទី៣១ខែធ្នូចុងឆ្នាំ។ បន្ទាប់ពីចប់ការប្រកួតនេះ ពួកគេត្រូវប្រកួតក្នុងពានរង្វាន់ AFC Asian Cup ពូល D ដែលរួមមាន អុឺរ៉ាក់ អុឺរ៉ង់ និងយេមែន។

ក្រុមជម្រើសជាតិហ្វ៊ីលីពីន៖ ក៏ត្រូវត្រៀមខ្លួនធ្វើដំណើរទៅកាន់ប្រទេសកាតា ដើម្បីបោះជម្រុំហ្វឹកហាត់ និងប្រកួតមិត្តភាពតទល់ជាមួយជម្រើសជាតិវៀតណាម នាថ្ងៃទី៣១ ខែធ្នូនេះ។ មួយសប្តាហ៍បន្ទាប់ អតីតក្រុមលេខ១នៅអាស៊ាន នឹងត្រូវប្រកួតសន្សំពិន្ទុក្នុងពូល C នៃពានរង្វាន់ AFC Asian Cup ដោយត្រូវប៉ះក្រុមខ្លាំង កូរ៉េខាងត្បូង ចិន និងកាហ្សាស្ថាន។

ក្រុមជម្រើសជាតិថៃ៖ ត្រូវបានសម្រាករហូតដល់ឆ្នាំថ្មី២០១៩ ពោលគឺថ្ងៃទី០២ ខែមករា នឹងត្រូវប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិអូម៉ង់ ដើម្បីសាកជើងកីឡាករ ត្រៀមពានរង្វាន់ AFC Asian Cup ពូល A ដែលមានម្ចាស់ផ្ទះអារ៉ាប់រួម ឥណ្ឌា និងបារ៉ែន។

ចំណែកឯក្រុមជើងឯករងនៃពានរង្វាន់ AFC Suzuki Cup 2018 ម៉ាឡេស៊ី គឹត្រូវបានសម្រាកក៏ដោយសារតែមិនមានភារកិច្ចក្នុងពានរង្វាន់កម្រិតកំពូលប្រចាំទ្វីបអាស៊ីឡើយ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628