Chris Smalling ត​កុង​ត្រា ៣​ឆ្នាំ​កន្លះ​ជាមួយ Manchester United ដល់​ឆ្នាំ​២០២២

​ខ្សែ​ការពារ​កណ្ដាល​របស់​ Manchester United, Chris Smalling បាន​ត​កុត​ត្រា​​ចំនួន ៣​ឆ្នាំ​កន្លះ​ រហូត​ដល់​ឆ្នាំ​២០២២ ទើប​ផុត​។

​ខ្សែ​ការពារ​​កណ្ដាល​រូប​នេះ​បាន​ចំណាយ​ប្រមាណ​ជាង​៣០០​ប្រកួត​​សម្រាប់​បិសាច​ក្រហម​ គិត​ចាប់​ពី​ឆ្នាំ​២០១០ ដែល​បាន​ផ្លាស់​ពី Fulham មក Man Utd ។ ​Smalling បាន​បញ្ចេញ​អារម្មណ​ល្អ​និង​បាន​ប្រាប់​ទៅ​​កាន់​​ក្លឹប​ថា រូប​គេ​មាន​​ចិត្ត​សប្បាយ​រីករាយ​មែន​ទែន ដែល​ក្លឹប​មើល​ឃើញ​រូប​គេ​ឡើង​វិញ។ គេ​នឹង​ប្រឹងប្រែង​​លេង​ការពារ​បាល់​ឲ្យ​បាន​ល្អ​ ដើម្បី​តបស្នង​មក​កាន់​ក្លឹប​ឡើង​វិញ។

​ជា​មួយ​គ្នា​នោះ​ Jose Mourinho ក៏​បាន​និយាយ​ផង​ដែរ​ថា ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​មែន​ទែន ដែល​ Chris Smalling យល់​ព្រម​ត​កុង​ត្រា​ជា​មួយ​ក្លឹប។  Smalling​ ជា​កីឡាករ​សំខាន់​ និង​ជា​កីឡាករ​មាន​បទ​ពិសោធ​​ច្រើន​ក្នុង​ជម្រើស​១១​នាក់​របស់​ Man Utd ៕

​​

Loading...