កីឡាករបម្រុងរបស់​ Liverpool ប្ដូរចូលនាទី​៧០​រក​បាន​២​គ្រាប់​ឲ្យ Man Utd ទឹកភ្នែកនៅ Anfield

ខ្សែ​បម្រើ Xherdan Shaqiri រក​បាន​ពីរ​គ្រាប់​ជួយ​ Liverpool យក​ឈ្នះ​ទៅ​​លើ​បិសាច​ក្រហម​ Manchester United ៣-១ កាល​ពី​យប់​មិញ​នេះ​ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​១៧​។

​ក្រុម​ទាំង​ពីរ​បើក​ការ​ប្រកួត​ហាត់​វាយ​សម្រុក​ខ្លាំង ប៉ុន្តែ​ Manchester United លេង​ដោយ​ប្រុងប្រយ័ត្ន និង​រង់​ចាំ​ឱកាស​វាយ​​បក​ច្រើន​​ ដោយសារ​ Liverpool ហាក់​មាន​ការ​គ្រប់គ្រង​បាល់​ច្រើន​ជាង។ ចូល​ដល់​នាទី​ទី​​ Sadio Mane រក​បាន​គ្រាប់​បាល់​នាំ​មុខ​ មុន​ពេល Jesse Lingard រក​បាន​គ្រាប់​បាល់​តាម​ស្មើ ១-១ នៅ​នាទី​ទី​៣៣។ ចប់​វគ្គ​ទី​១ ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ១-១។

​ចូល​ដល់​វគ្គ​ទី​២ Liverpool នៅ​តែ​ធ្វើ​បាន​ល្អ​ជាង និង​បាន​បើក​ការ​វាយ​ស្រុក​កាន់​តែ​ខ្លាំង​នៅ​ទៅ​លើ Man Utd រហូត​ដល់​នាទី​ទី​៧០ Xherdan Shaqiri ​បាន​ប្ដូរ​ចូល​ជំនួស​តំណែង​របស់ ​Naby Keita និង​បាន​រក​គ្រាប់​បាល់​នាំ​មុខ​ជា​ថ្មី​​នៅ​នាទី​ទី​៧៣។ នាំ​មុខ​២-១ មិន​បាន​ប៉ុន្មាន​ផង​ ពោល​នាទី​ទី​៨០ Shaqiri ​ដដែល​​បាន​​បង្កើន​ការ​នាំ​មុខ​៣-១ ។ ចប់​ការ​ប្រកួត Liverpool យក​ឈ្នះ Manchester United ៣-១។

ជ័យជម្នះ​របស់​ម្ចាស់​ផ្ទះ Liverpool យប់​មិញ​ធ្វើ​ឲ្យ​ពួក​គេ​ឡើង​មក​កាន់​លេខ​១​ក្នុង​តារាង​ EPLលើ​ក្រុម Manchester City វិញ​ ដោយ​មាន៤៥​ ពិន្ទុ៕ ​​

Loading...