ភ្នំពេញ​ក្រោន​តែងតាំង​ស្រ្តី​ម្នាក់​កំពុងរៀនអាជ្ញាប័ណ្ណគ្រូ​បង្វឹក A license ជា​គ្រូបង្គោលក្រុមនារី

ក្លឹបបាល់ទាត់ភ្នំពេញក្រោនបាន​ប្រកាសក្នុង​វេបសាយផ្លូវការរបស់ខ្លួន​ថា​បានតែងតែអ្នកគ្រូ ម៉ៅ សាវីន ជាគ្រូបង្វឹកក្រុមនារីនៃក្លឹបបាល់ទាត់ភ្នំពេញក្រោនដើម្បីត្រៀមខ្លួនក្នុងការប្រកួតពានរង្វាន់នារីអាយុក្រោម១៩ឆ្នាំដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ស្រ្តី​ម្នាក់​នេះ​មានបទពិសោធន៍ជាច្រើនលើវិស័យបាល់ទាត់ផ្នែកនារី ហើយបានចាប់ផ្តើមអាជីពរបស់ខ្លួនជាមួយក្រុម Mighty Girls របស់អង្គការ Salt Academy ដោយលេងនៅទីនោះរយៈពេលជិត៧ឆ្នាំឯណោះហើយ​ពេល​នេះ​គាត់​កំពុង​តែ​បន្ត​សិក្សា​វគ្គ​គ្រូ​បង្វឹក​កម្រិត A licence​។

អ្នក​គ្រូធ្លាប់​ជា​គ្រូបង្វឹកក្រុមបាល់ទាត់ជាមួយក្រុមឈុតតូចរបស់ Mighty Girls ហើយនៅឆ្នាំ២០១២ និងឆ្នាំ២០១៣ ក៏ធ្លាប់មានបទពិសោធន៍កាន់ក្រុមជម្រើសជាតិនារីអាយុក្រោម១៣ឆ្នាំ។ លើសពីនេះទៅទៀតគឺរយៈពេលបីឆ្នាំចុងក្រោយនេះអ្នកគ្រូបានក្លាយជាគ្រូជំនួយក្រុមជម្រើសជាតិនារីរបស់កម្ពុជាថែមទៀតផង ៕

 

ប្រភពនិង​រូបភាព៖ ភ្នំពេញ​ក្រោន

 

Loading...