មកដឹងប្រាក់រង្វាន់ជើងឯកអាស៊ី AFC Asian Cup ២០១៩ ខាងមុខនេះ

ព្រឹត្តិការណ៍បាល់ទាត់កំពូលប្រចាំទ្វីបអាស៊ី AFC Asian Cup នឹងចាប់ផ្តើមពីថ្ងៃទី០៥ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០១៩ខាងមុខ។ ព្រឹត្តិការណ៍លើកទី១៧ នៃពានរង្វាន់នេះ នឹងធ្វើឡើងនៅអារ៉ាប់រួម ដោយមានក្រុមជម្រើសជាតិចំនួន២៤ចូលរួម ចែកជា៨ពូល ដើម្បីប្រកួតសន្សំពិន្ទុយកពីរក្រុមឡើងវគ្គបន្ទាប់។ តើក្រុមជើងឯកនៃពានរង្វាន់នេះទទួលបានប្រាក់រង្វាន់ប៉ុន្មាន?

តាមការបញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីឲ្យដឹងថា ប្រាក់រង្វាន់សរុបសម្រាប់ឆ្នាំនេះកើនដល់ទៅ១៥លានដុល្លារ ដែលចំនួននេះគឺច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អាស៊ី។ ក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់៥លានដុល្លារ ខណៈឲជើងឯករងបាន៣លានដុល្លារ។ ចំពោះក្រុមទាំង២៤ ដែលចូលរួមនឹងទទួលបាន២០មុឺនដុល្លារក្នុងមួយក្រុមជាស្រច។

គួរបញ្ជាក់ផងថា AFC Asian Cup ២០១៩ នេះគឺជាលើកដំបូងដែលសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានអនុញ្ញាតិបន្ថែមសមាជិកពី១៦ក្រុម ឡើងមក២៤ក្រុម៕

Loading...