កីឡដ្ឋាន RSN Stadium ចាប់​ផ្ដើមដកកៅអី​ចាស់​ខូចចេញ​ហើយ​បំពាក់កៅអី​ថ្មីត្រៀម​រដូវ​កាល​២០១៩

ក្លឹប​បាល់​ទាត់​ភ្នំពេញ​ក្រោន​នឹង​ធ្វើ​ការ​កែ​ប្រែ​កៅអី​អង្គុយ​ថ្មី​ក្នុង​បរិវេណ​កីដ្ឋាន RSN Stadium របស់​ខ្លួន​មុន​រដូវ​កាល​ថ្មី​២០១៩​មក​ដល់​ដែល​ការ​កែប្រែ​នេះ​គឺ​នឹង​រុះរើកៅអីចាស់​បែកបាក់ចោល​ហើយ​ដាក់​កៅអី​ថ្មី​មាន​គុណភាព​និង​រឹងមាំបាន​យូរ។

តាម​ប្រភព​វេបសាយ​ផ្លូវ​ការ​របស់​ក្លឹប ការ​ជុសជុល​នឹង​ចាប់​ផ្ដើម​ពី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​ធ្នូ​នេះ​តទៅ។ កីឡដ្ឋាន​នេះ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​៥០០០​នាក់​មាន​ទំហំ១០៥x ៦៨ម៉ែត្រការ៉េ ដែល​កម្មសិទ្ធរបស់​ម្ចាស់​ក្លឹបលោក រិទ្ធី សំណាង។ កីឡដ្ឋាន​នេះ​បាន​បុកគ្រឹះសាងសង​ដំបូងនៅ​ឆ្នាំ ២០១៤​​ហើយ​ដាក់​ដំណើរ​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ឆ្នាំ​២០១៥៕

Loading...