បាល់ទាត់

Ernesto Valverde បង្ហាញទស្សនៈយ៉ាងណា ក្រោយចាប់ឆ្នោតប៉ះ Lyon នៅ UEFA?

ក្រោយពីបានដឹកនាំក្លឹបយក្ស Barcelona FC ឡើងវគ្គ១៦ក្រុម និងធ្វើការចាប់ឆ្នោតកាលពីម្សិលមិញនេះ ត្រូវតទល់ជាមួយក្រុមមកពីបារាំង Olympique Lyonnais (Lyon) អ្នកចាត់ការទូទៅក្លឹបរហស្សនាមអ្នកមានបុណ្យ លោក Ernesto Valverde បានថ្លែងប្រាប់អ្នកសារព័ត៌មានប្រចាំក្លឹបខ្លួនថា Lyon ពិតជាគ្រោះថ្នាក់សម្រាប់ក្រុមរបស់លោក។

នៅក្នុងសេចក្តីថ្លែងការនោះ បុរសវ័យ៥៤ឆ្នាំរូបនេះបានលើកឡើងថា៖” ជាការពិត ក្នុងគំនិតទូទៅរបស់ខ្ញុំ ពួកយើងបានស្គាល់កីឡាកររបស់ Lyon មួយចំនួនហើយ ប៉ុន្តែពួកយើងត្រូវរៀបចំខ្លួនអោយបានល្អ។ ពួកគេជាក្រុមមួយដែលមានការប្រកួតប្រជែងខ្លាំង។ ខ្ញុំមានអារម្មណ៍ថា Lyon គឺជាក្រុមដែលគ្រោះថ្នាក់បំផុតនៅពេលនេះ”។ 

ប៉ុន្តែយ៉ាងណាក្តី បុរសសញ្ជាតិអេស្ប៉ាញរូបនេះបន្តថា៖” យើងមិនមានភាពស្មុគស្មាញច្រើននោះឡើយ ស្របពេលយើងនៅសល់រយៈពេល២ខែ ដូច្នេះយើងត្រូវហ្វឹកហាត់បន្ថែមទៀត និងធ្វើការសិក្សាអំពីគូរប្រកួត ដើម្បីទទួលបានលទ្ធផលមួយដែលល្អ”។

គួរបញ្ជាក់ផងដែរថា Barcelona FC បានបញ្ចប់វគ្គសន្សំពិន្ទុដោយឈរលើកំពូលតារាងពូល B ដោយលទ្ធផលឈ្នះ​៤​ដង​ និងស្មើរ២ដង ដោយធ្វើការចាប់ឆ្នោតប៉ះជាមួយ Lyon FC ដែលឈរលំដាប់ទី២ នៃពូល F ដោយប្រកួតសរុបឈ្នះតែ១លើក និងស្មើរ៥លើក៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628