បាល់ទាត់

ពូកែហើយចិត្តល្អទៀត! Park Hang-Seo ​​យក​លុយ​រង្វាន់​របស់​ខ្លួន​បន្តអភិវឌ្ឍន៍បាល់ទាត់​វៀតណាម

គ្រូ​បង្វឹកលោក Park Hang-Seo និង​ក្រុម​ជម្រើស​ជាតិ​វៀតណាម​បាន​ទទួល​ប្រាក់​រង្វាន់​ជា​ច្រើន​បន្ទាប់​ពី​សម្រេច​ស្នាដៃ​ក្នុង​ការ​លើក​ពាន​ AFF Suzuki Cup 2018 កាល​ពី​ថ្ងៃ​សៅរ៍ទី​១៥​ខែ​ធ្នូឆ្នាំ​២០១៨។

ថ្ងៃ​បន្ទាប់​ពោល​គឺ​ទី​១៦ គ្រូបង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​ក៏​បាន​មក​ចូល​រួមសន្និសីទកាសែត​មួយ​ដែល​រៀប​ចំ​ដោយ​ក្រុមហ៊ុនផលិត​ទូរស័ព្ទរបស់​វៀតណាម Thaco នៅ​តំបន់​សេដ្ឋកិច្ចពិសេស​ Chu Lai។ ក្នុង​ពេល​នោះ​ម្ចាស់ក្រុម​ហ៊ុន​ខាង​លើ​លោក Tran Ba Doung បាន​ប្រកាស​ថាក្រុម​ហ៊ុន​របស់​លោក​បាន​ឧបត្ថម្ភប្រាក់​រង្វាន់​ដល់​ក្រុម​ជម្រើស​ជាតិ ២ពាន់​លាន​ដុង​(US$86,000)និង​ផ្ដល់​ឲ្យ​លោក Hang –Seo ១០​ម៉ឺន​ដុល្លារ​សម្រាប់​ការ​បង្ហាញ​ទម្រង់​លេង​ល្អ​និង​លើក​ពាន​ធំ​ជាង​គេ​នៅ​អាស៊ាន​មួយ​នេះ។

អំឡុង​ពេល​លោក​ថ្លែង​ការណ៍​គ្រូ​បង្វឹក​រូប​នេះ​បាន​យល់​ព្រម​ទទួល​លុយ​រង្វាន់​លើក​ទឹក​ចិត្ត​នេះ​ប៉ុន្តែ​លុយ​ទាំង​អស់​លោក​មាន​គម្រោង​បង្វែរ​ឲ្យ​យក​ទៅ​បន្ត​អភិវឌ្ឍន៍​វិស័យបាល់ទាត់​វៀតណាមហើយ​មួយចំនួន​ទៀត​ជួយជន​ក្រីក្រ។

ការ​ផ្ដល់​តួនាទីឲ្យ​លោក Park ក្លាយ​ជា​គ្រូ​បង្គោល​ជម្រើស​ជាតិ​វៀតណាម​គឺ​ជាកូន​សោរ​សំខាន់​ឲ្យ​ទំនាក់​ទំនងវៀតណាម​និង​កូរ៉េខាងត្បូង​កាន់​តែ​ជិត​ស្និត​ទាំង​វប្បធម៌​និង​សេដ្ឋកិច្ច។ កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​ប្រកាស​ថាចាប់​ពី​ខែ​ធ្នូ​ឆ្នា​នេះ​ទៅ​ប្រជាន​ជន​វៀតណាម​មក​ពី​ទីក្រុង សាយហ្គន ហាណូយ និង​ដាណាំង​ពេល​ទៅ​លេង​កូរ៉េខាងត្បូង​ដោយ​មិន​ចាំ​បាច់​វីសា​នោះ​ទេ៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628