បាល់ទាត់

Anthony Martial​បន្ត​កុង​ត្រា​ជាមួយ​ Manchester United

ក្លឹប​បិសាចក្រហម Manchester United បាន​បន្ត​កុង​ត្រា​ឲ្យ​ Anthony Martial ខណៈ​កុង​ត្រា​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង​រូបនេះ​នឹង​បន្ត​នៅ Old Trafford​ ដល់​ឆ្នាំ​២០២០។

កុង​ត្រា​របស់​អតីត​ខ្សែ​ប្រយុទ្ធ Monaco នឹង​ត្រូវ​ផុត​កំណត់​ត្រា​នៅ​ពេល​ចប់​រដូវ​កាល​នេះ​ហើយ​រឿង​នេះ​កុង​ត្រា​នេះ​បាន​និយាយ​ពិភាក្សា​គ្នា​រួច​ទៅ​ហើយ​អំឡុង​ពេលរូប​មាន​ព័ត៌មាន​ល្បី​ចង់​ចាក​ចេញ​កាល​ពី​ប៉ុន្មាន​ខែ​មុន។​ ប្រសិន​បើ​ក្លឹប​មិន​បាននិយាយរឿង​នេះ​ទេ​រូប​គេ​នឹង​អាច​ចាក​ចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួននៅ​ខែឧសភា។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! ក្លឹបបាន​ទម្លាយ​ថា​កីឡាករ​វ័យ​២៣​ឆ្នាំ​នឹង​បន្ត​នៅ​ក្លឹប​បិសាច​ក្រហម​រហូត​ដល់​ឆ្នាំ ២០២០​បន្ទាប់​ពី​យល់​ព្រមកុង​ត្រា​ ចំណែកកុង​ត្រារយៈ​ពេល​វែង​កំពុង​តែ​បន្តនិយាយ​ត​ទៅ​ទៀត៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628