បាល់ទាត់

ពាន​រង្វាន់ Golden Boys ​ឆ្នាំ​នេះ ​បាន​ទៅ​លើ​កីឡាករ​មិន​សូវ​ល្បី​ឈ្មោះ​ម្នាក់

ពាន​រង្វាន់​កីឡាករ​ក្មេង​ល្អ​ជាង​គេ Golden Boy ​ឆ្នាំ​នេះ ​បាន​ទៅ​លើ​កីឡាករ​ឈ្មោះ ​Matthijs de Ligt ​ដែល​ជា​ខ្សែ​ការពារ​វ័យ​១៩​ឆ្នាំ​របស់​ក្លឹប Ajax ។

Matthijs de Ligt ​ខ្សែ​ការពារ​កណ្ដាល​រូប​នេះ ​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​មែនទែន ពោល​គឺ​ច្រើន​ជាង Trent Alexander-Arnold ​របស់​ Liverpool ​និង Mbappe ​របស់​បារាំង ដែល​ឈ្នះ​ពាន​រង្វាន់ World Cup 2018 ​នេះ​ទៅ​ទៀត។ កីឡាករ​ហុល្លង់​ខាង​លើ​នេះ ​បាន​ចូល​លេង​ឱ្យ​ក្រុម Ajax ​នៅ​ឆ្នាំ​២០១៦ ​គ្រា​ដែល​រូបគេ​មាន​វ័យ​ត្រឹម​តែ​១៦​ឆ្នាំ​ប៉ុណ្ណោះ​។ ដោយសារ​តែ​លេង​បាន​យ៉ាង​ល្អ​នេះ​ហើយ ​រូបគេ​ត្រូវ​បាន​ក្លឹប​ធំ​ៗ​ជា​ច្រើន​ចង់​បាន ជា​ពិសេស​នោះ គឺ FC Barcelona ​និង Man City ​តែ​ម្ដង។

​នា​រដូវ​កាល​នេះ​វិញ  de Ligt ​គឺ​ជា​រនាង​ដ៏​រឹងម៉ាំ​សម្រាប់​ក្រុម Ajax ​ក្នុង​ការ​ប្រកួត​នានា ​ជា​ពិសេស​ការ​លេង​នៅ UEFA Champions League ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​តែ​ម្ដង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628