បាល់ទាត់

ដឹង​អត់ Man Utd ត្រូវ​ចំណាយ​ប៉ុន្មាន​បើសិន​​បណ្ដេញ​ Mourinho ?

បិសាច​ក្រហម នឹង​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជា​ ២៤ លាន​ផោន ប្រសិន​បើ​ក្លឹប​ចង់​បណ្ដេញ​ Jose Mourinho ចេញ​នៅ​ពេល​នេះ។

Manchester United បាន​ឃ្លាត​ឆ្ងាយ​ពី​តំបន់​ Top 4 រហូត ១១ ពិន្ទុ​ដែល​​មាន​​ត្រឹម ២៦ ពិន្ទុ​ក្នុង​ចំណោម ១៧ ប្រកួត​ស្ថិត​នៅ​លេខ​៦ ក្នុង​តារាង​ English Premier League ។ ភាព​ចុះ​ខ្សោយ​​នៃ​ក្លឹប​បាន​ធ្វើ​​ឲ្យ​បិសាច​ក្រហម​កំពុង​ពិចារណា​ភ្លាមៗ ​ក្នុង​ការ​បណ្ដេញ​អ្នក​ចាត់​ការ​សញ្ជាត​ ព័រទុយហ្គាល់។

ប៉ុន្តែ​ការ​បណ្ដេញ​នេះ​ United ​ត្រូវ​ប្រឈម​ នឹង​ការ​ខាត​បង់​ប្រាក់​មួយ​ចំនួន​ខាង​លើ​ ដើម្បី​សង​ជំងឺ​ចិត្ត​ទៅ​ឲ្យ  Mourinho ដែល​ទើប​បន្ត​កុង​ត្រា​កាល​ពី​១១​ខែ​មុន​។ Man Utd នឹង​ជួប​ PSG ​​ក្នុង​ពាន Uefa Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​១ នៅ​ថ្ងៃ​ទី២ ខែ​កុម្ភៈ និង​ជើង​ទី​២ ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៩៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628