ប្រដាល់

រឿង សោភ័ណ្ឌ ប្រកាសសងសឹកជាមួយម្ចាស់មេដាយមាស SEA Games ក្នុងព្រឹត្តិការណ៍ Khmer Fight

អ្នកលេងគុនខ្មែររហស្សនាមដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ ទើបតែរងបរាជ័យក្រោមថ្វីដៃម្ចាស់មេដាយមាសស៊ីហ្គេមជម្រើស​ជាតិ​ថៃលើកទី២៩ នៅប្រទេសម៉ាឡេស៊ី ឌីស៊ែលឡេក ដោយត្រូវរាប់ពីសំណាក់អាជ្ញាកណ្តាលរហូតដល់ទៅ ២ដង។

ក្រោយពីរងបរាជ័យនេះភ្លាម សោភ័ណ្ឌ គ្រោងនឹងប្រកាសសុំសងសឹកកីឡាករថៃនេះម្តងទៀត ក្រោយប្រកួតក្នុងព្រឹត្តិការណ៍ Khmer Fight នាបំណាច់ឆ្នាំនេះរួច ។ ក្នុងកំឡុងពេលនេះ សោភ័ណ្ឌ សុំចិត្តបងប្អូនកុំទាន់អាលផ្គូផ្គងកីឡាករថៃរូបនេះ ជាមួយកីឡាករកម្ពុជាណាផ្សេងអី ព្រោះទុកឱកាសអោយខ្លួនប្រកួតជាមួយគេម្តងទៀតសិន បើលើកទី ២នៅតែចាញ់ចាំរកកីឡាករកម្ពុជាផ្សេងទៀតចុះ ។

ការ​ចាញ់​លើកនេះ សោភ័ណ្ឌ ទទួលស្គាល់ថាអ្នក​ប្រដាល់ថៃរូបនេះពិតជាល្អមែន ហើយក៏មិនចង់មានហេតុផលដោះសារអ្វី​ដែរ តែខ្លួនបានបញ្ជាក់ថាពិតជាមិនបានហាត់មែនដោយជាប់មើលថែរឳពុក និងមិនមានកម្លាំងពេញទេ ហើយមុនការប្រកួតបានផឹកគោជល់ប៉ូវកម្លាំងដល់ទៅ ២កំប៉ុងឯណោះទើបមានកម្លាំងវាយលើកនេះ ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628