កីឡាផ្សេងទៀត

Real Madrid កំណត់តម្លៃខ្លួន Isco ជាង១០០លានផោន បើ Man City ចង់បាន

លោក Florentino Perez ប្រធានក្លឹបអធិរាជស្តេចស Real Madrid បានបញ្ជាក់អំពីតម្លៃខ្លួនរបស់កីឡាករខ្សែរបម្រើវ័យ26ឆ្នាំរបស់លោក ពោលគឺកីឡាករ Isco ដោយមានតម្លៃថ្លៃជាង១០០លានផោន ប្រសិនបើក្លឹបមេឃខៀវ Manchester City ចង់បាននោះ។

ប្រធានក្លឹប Real Madrid បានបញ្ជាក់ផងដែលថា បច្ចុប្បន្នភាពលោកមិនទាន់ចង់បាត់បង់កីឡាករម្ចាស់អាវលេខ២២ រូបនេះឡើយ ប៉ុន្តែក្នុងករណីដែលអាចអោយកីឡាកររូបនេះចាកចេញបាន លុះត្រាត្រូវមានតម្លៃខ្លួនមួយដ៏ខ្ពស់់។

គួរបញ្ជាក់ផងថា កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានក្លឹបជើងឯក UEFA Chaimpions League ១៣សម័យកាលនេះ ទិញមកពី Malaga កាលពីពាក់កណ្តាលឆ្នាំ២០១៣ ក្នុងតម្លៃខ្លួន៣០លានផោន។ ខណៈមកទល់បច្ចុប្បន្ននេះរូបគាត់បានបង្ហាញខ្លួនសរុបអោយក្លឹប Real Madrid ចំនួន១៦៨លើក និងរកបាន៣៣គ្រាប់ផងដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628