បាល់ទាត់

Blind ជឿថា Ajax នឹងទម្លាក់ Real Madrid ត្រឹមវគ្គ១៦ក្រុម UCL

ក្រោយការចាប់ឆ្នោតវ​គ្គ១៦ក្រុម នៃពានរង្វាន់ UEFA Champions League 2018-19 រួចមក ក្លឹបជើងឯកជើងរងលីគកំពូលហូឡង់រដូវកាលមុន AFC Ajax ត្រូវបានប៉ះជាមួយជើងឯក Champions League រដូវកាលមុន Real Madrid ។

បន្ទាប់ពីការចាប់ឆ្នោតរួចរាល់កីឡាករ Daley Blind ខ្សែរការពាររបស់ក្លឹប AFC Ajax បានលើកឡើងអារម្មរំភើបក្នុងការប្រឈមនឹងក្រុមមកពីអេស្ប៉ាញនេះ។ កីឡាករម្ចាស់អាវលេខ១៧ ខាងលើបានលើកឡើងថា៖ ពួកគេ ( Real Madrid ) គឺជាក្រុមមួយដ៏អស្ចារ្យ ប៉ុន្តែយើងត្រូវជឿជាក់លើខ្លួនឯង។ យើងត្រូវតែជឿជាក់ថា ពួកយើងអាចធ្វើវាបាន ព្រោះពួកយើងមានពេលវេលាគ្រប់គ្រាន់ក្នុងការសម្រាក និងកែលម្អក្រុមបន្ថែមទៀត។ ជាក់ស្តែងបើសង្កេតមើលថ្មីៗ កន្លងមកនេះ យើងអាចតទល់ជាមួយក្រុមលំដាប់កំពូលដូចជា Bayern Munich បានទាំងក្នុងដី និងក្រៅដី។ 

ប៉ុន្តែទោះជាយ៉ាងណាអតីតកីឡាករបិសាចក្រហម Manchester United រូបនេះ បានបន្ថែមថា៖ Real Madrid គឺជាម្ចាស់ជើងឯក Champions League ៣លើកចុងក្រោយ ដូច្នេះវាមិនមានភាពងាយស្រួលនោះឡើយសម្រាប់ក្រុមរបស់ខ្ញុំ។ ប៉ុន្តែពួកយើងគ្រប់គ្នាត្រូវការឡើងទៅវគ្គបន្ទាប់ ដូច្នេះវាគ្មានអ្វីថាមិនអាចទៅរួចនោះឡើយ៕ 

បញ្ជាក់ផងថា AFC Ajax បានបញ្ចប់ត្រឹមចំណាត់លេខ២ ក្នុងពូល E ដោយឈ្នះ៣ដង ស្មើរ៣ដង ខណៈ Real Madrid បានបញ្ចប់ចំណាត់កំពូលតារាង G ក្រោយឆ្លងកាត់ការប្រកួតឈ្នះ៤ដង និងស្មើរ២ដង។ ក្រុមទាំងទ្វេ នឹងត្រូវប្រឈមមុខដាក់គ្នា ដោយជើងទី១ ប្រព្រឹត្តនៅទឹកដីហូឡង់ មុនត្រឡប់ទៅកាន់អេស្ប៉ាញវិញ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628