Hazard បោះសម្តីថា Chelsea នៅតែជាក្លឹបល្អបំផុតនៅទីក្រុងឡុងដ៍

ខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបតោខៀវ Chelsea ពោលគឺកីឡាករប៊ែលហ្សុិក Eden Hazard បានបោះពាក្យសម្តីថា ក្រុមរបស់រូបគាត់នៅតែជាក្លឹបល្អកំពូលប្រចាំទីក្រុង London ប្រទេសអង់គ្លេស។

បើយោងទៅតាមការប្រកួតលីគកំពូលអង់គ្លេសបានបញ្ចប់សម្រាប់រដូវកាលនេះ Chelsea ដែលមានមូលដ្ឋាននៅទីក្រុង London បានឈរចំណាត់ថ្នាក់លេខរៀងទី៣ ខណៈតាមពីក្រោយដោយ Tottenham Hotspur ឈរលេខរៀងទី៤ ដែលជាក្លឹបនៅទីក្រុង London ដូចគ្នា ហើយក្រុមលេខរៀងទី៥ដែលស្ថិតនៅក្រុងតែមួយដូចគ្នានោះគឺ Arsenal ។

ថ្លែងក្នុងកិច្ចសម្ភាសន៍មួយមុនហោះហើរទៅកាន់សហរដ្ឋអាមេរិក បុរសសញ្ជាតិប៊ែលហ្ស៊ិកខាងលើ ដែលកំពុងលេចលឺព័ត៌មានថាអាចនឹងចាកចេញទៅកាន់ Real Madrid រដូវកាលក្រោយនេះ បាននិយាយថា៖

៉ គ្មានអ្វីត្រូវសង្ស័យទៀតនោះទេ Chelsea ពួកយើងគឺជាក្រុមល្អបំផុតនៅទីក្រុង London ។ Premier League គឺមានការប្រកួតប្រជែងខ្ពស់ខ្លាំងណាស់ ហើយវាកាន់តែពិបាកសម្រាប់ក្រុមនីមួយៗ ដែលបញ្ចប់នៅក្នុងចំណាត់ថ្នាក់ Top4 ប៉ុន្តែពួកយើងអាចសម្រេចវាបាន។ ក្រុមពួកយើងបានព្យាយាមច្រើនមកហើយរួមគ្នា ក្នុងរដូវកាលនេះ។ ពួកយើងបានចាញ់ក្នុងការប្រកួតមួយចំនួន ជាការពិតពួកយើងគួរតែធ្វើបានល្អជាងនេះ ប៉ុន្តែលទ្ធផលពួកយើងនៅតែអាចស្ថិតនៅក្នុងតំណែង Top4 ។ វាគឺជារដូវកាលមួយដ៏អស្ចារ្យសម្រាប់ខ្ញុំ ហើយពួកយើងនឹងប្រឹងប្រែងដើម្បីឈ្នះពាន Europa League នៅទីក្រុង Baku ៕  ៉