បាល់ទាត់

ក្លឹបជើងឯកលីគកំពូលវៀតណាម ចុះកិច្ចព្រមព្រៀងជាមួយក្លឹបយក្សអាល្លឺម៉ង់ Bayern Munich

ក្លឹបជើងឯកលីគកំពូលវៀតណាមរដូវកាល២០១៨ Hanoi FC កាលពីម្សិលមិញនេះ បានប្រកាសក្នុងគេហទំព័របណ្តាញសង្គមហ្វេកប៊ុកផ្លូវការរបស់ខ្លួន ស្តីពីការចុះកិច្ចព្រមព្រៀងដ៏កក្រើកមួយក្នុងវិស័យបាល់ទាត់នៃប្រទេសវៀតណាម ពោលគឺការចុះកិច្ចព្រមព្រៀងជាមួយក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ។

បើយោងទៅតាមគេហទំព័របណ្តាញសង្គមហ្វេកប៊ុកផ្លូវការរបស់ក្លឹបមានអាយុកាល ១២ឆ្នាំខាងលើ បានអោយដឹងថា ការចុះកិច្ចព្រមព្រៀងនេះ ផ្តោតសំខាន់លើកត្តា២យ៉ាងនោះគឺ ការចែករំលែកបទពិសោធន៍ ក៏ដូចជាការចូលរួមអភិវឌ្ឍន៍ជំនាញផ្ទាល់លើទីលានដល់ថ្នាល់យុវជន និងការចូលរួមផ្តល់ជាប្រឹក្សាផ្នែកអភិវឌ្ឍន៍ រចនា និងគ្រប់គ្រងគេហដ្ឋារចនាសម្ព័ន្ធស្តង់ដារមួយលើកីឡដ្ឋានរបស់ក្លឹប។

គួរអោយដឹងផងថា ការចុះកិច្ចព្រមព្រៀងនេះបានធ្វើឡើងនៅក្នុងទីក្រុងហាណូយ ព្រមទាំងអ្នកតំណាងក្លឹបយក្សអាល្លឺម៉ង់ បានធ្វើដំណើរទៅកាន់កីឡដ្ឋាន Hang Day Stadium ផ្ទាល់ដែលជាកីឡដ្ឋានរបស់ក្លឹប Hanoi FC ថែមទៀតផង៕

 

រូបភាព៖ Hanoi Football Club !!! 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628