បាល់ទាត់

ក្ដៅ! Manchester United ដក​តំណែងគ្រូ​បង្វឹក​ពី​លោក Jose Mourinho ហើយ

លោក Jose Mourinho ត្រូវ​បាន​ក្លឹប​បិសាច​ក្រហម​ដេញ​ចេញ​ពី​ដំណែង​គ្រូ​បង្វឹក​ហើយ​នៅ​ល្ងាច​នេះ​បន្ទាប់​ពី​លោក​បាន​ដឹកនាំ​កូន​ក្រុម​បរាជ័យ​ក្រោម​ថ្វី​ជើង​ Liverpool កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ក្នុង​លទ្ធផល​៣​ទល់​១។

ក្លឹប​បាន​ចេញ​សេច​ក្ដី​ថ្លែង​ការ​មួយ​ដែល​មាន​អត្ថន័យ​ដូច​ខាង​ក្រោម៖

” Manchester United បាន​ប្រកាស​ថា​គ្រូ​បង្វឹក​ក្លឹប​លោក Jose Mourinho បាន​ចាក​ចេញ​ពី​ក្លឹប​ហើយ។ ក្លឹប​ក៏​សូម​អរគុណ​សម្រាប់​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​គាត់​នៅ​ Manchester United ហើយ​ជូន​ពរគាត់​ជោគជ័យ​នៅ​ពេល​អនាគត។

” គ្រូ​ជំនួយថ្មី​ម្នាក់​នឹង​ត្រូវ​តែង​តាំងដើម្បី​ដឹកនាំ​រហូត​ដល់​ចប់​រដូវ​កាល​ខណៈ​ដែល​ក្លឹប​កំពុង​តែ​ប្រកាស​ស្វែង​រក​បេក្ខភាព​គ្រូ​បង្វឹក​ថ្មីពេញ​លេញ”។

ព័ត៌មាន​លម្អិតបន្ថែម​ទៀត​ Vehamedia នឹង​ផ្សាយនៅ​ពេល​ក្រោយ​ទៀត!!

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628