បាល់ទាត់

Manchester United តែងតាំង Michael Carrick ជាអ្នកចាត់ការស្តីទី

ក្រោយការប្រកាសរបស់ក្លឹបបិសាចក្រហម Manchester United ក្នុងការដកតំណែងអតីតអ្នកចាត់ការទូទៅលោក Jose Mourinho នាមុននេះបន្តិច ក្រោយ​ដឹកនាំ​​ក្រុម​បរាជ័យ​ក្រោម​ថ្វី​ជើង​ Liverpool កាល​ពី​យប់​ថ្ងៃ​អាទិត្យ​៣-០។ ក្លឹបកំពុងឈរចំណាត់ថ្នាក់ទី៦នៃលីគកំពូលអង់គ្លេស បានផ្តល់ដំណែងស្តីទីទៅដល់ Michael Carrick អោយគ្រប់គ្រងបណ្តោះអាសន្ន អំឡុងពេលស្វែងរកអ្នកចាត់ការថ្មីមិនទាន់បាន។

​បុរសវ័យ៣៧ឆ្នាំរូបនេះ ទើបតែបញ្ចប់អាជីពជាកីឡាករកាលពីចុងរដូវកាល២០១៧-១៨ កន្លងមក បន្ទាប់ពីចំណាយពេលជាង១ទសវត្សនៅនៅក្លឹបបិសាចក្រហមនេះ ហើយត្រូវបានលោក Jose Mourinho ផ្តល់តួនាទីជាគ្រូជំនួយរបស់គាត់៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628