កីឡាផ្សេងទៀត

ម្ចាស់​ពាន​ Golden Boy ចង់​លេង​​នៅ​ Ajax ជាមួយ Ziyech ជាង Ronaldo ឬ Messi

​ក្រោយ​ពេល​បាន​ក្លាយ​ជា​ម្ចាស់​ពាន Golden Boy,  Matthijs de Ligt ​ត្រូវ​បាន​កាសែត​របស់​អ៊ីតាលី Tuttosport សួរ​ពី​អនាគត។​​ ភ្លាម​ៗ​នោះ​គេ​​​បាន​ឆ្លើយ​​ថា សម្រាប់​គេ​គឺ​​ចង់​​លេង​​ជា​មួយ​កីឡាករ Hakim Ziyech នៅ​ Ajax ជាង​ការ​លេង​ជាមួយ ​Cristiano Ronaldo ឬ Lionel Messi។

​ខ្សែ​ការពារ​ឆ្នើម​​វ័យ ១៩ ឆ្នាំ​របស់​ Ajax និង​ជា​ប្រធាន​ក្រុម​របស់ ហុល្លង់ ខាងលើ​ត្រូវ​បាន​ក្លឹប​យក្ស​របស់​អ៊ីតាលី Juventus និង​ក្លឹប​យក្ស​របស់​អេស្ប៉ាញ Barcelona ​កំពុង​ចាប់​អារម្មណ៍ និង​ព្យាយាម​តាម​ទិញ។ ​ប៉ុន្តែ​នៅ​ពេល​សួរ​សំនួរ​ខាង​លើ​គេ​បាន​ឆ្លើយ​យ៉ាង​ខ្លី​គឺ​ចូល​ចិត្ត​លេង​ជាមួយ ​Ziyech ​នៅ​ Ajax។

​ជុំ​វិញ​ការ​ចាកចេញ​ពី​ Ajax, de Ligt ​​មិន​ទាន់​គិត​អ្វី​ទាំង​អស់​គឺ​គេ ​ទុក​វា​ដល់​ចប់​រដូវ​កាល​នេះ​ទើប​សម្រេច​។ សំនួរ​បន្ទាប់​ដែល​សួរ​ថា ចង់​ទៅ​ប្រជែង​នៅ Serie A ឬ​អត់​? គេ​បាន​ឆ្លើយ​ថា « Juventus ? ខ្ញុំ​មិន​ទាន់​គិត​អំពី​ការ​ផ្ទេរ​ចេញ​ទេ​​ពេល​នេះ។ ​អ៊ីតាលី ជា​ប្រទេស​ដែល​​មាន​វិស័យ​បាល់ទាត់​​​ដ៏​អស្ចារ្យ​។ ប៉ុន្តែ​បច្ចុប្បន្ន​ខ្ញុំ​ផ្ដោត​សំខាន់​តែ​ការ​ប្រជែង​​ពាន​នៅ ហុល្លង់​ ប៉ុណ្ណោះ។

 

Ajax កំពុង​ប្រជែង​ជើងឯក​ហុល្លង់​ជា​មួយ PSV ដែល​ពេល​នេះ​ក្រុម​ទាំង​ពីរ​មាន​ពិន្ទុ​ខុស​គ្នា​តែ​ពីរ​ពិន្ទុ​ប៉ុណ្ណោះ ដោយ​ Ajax ស្ថិត​នៅ​លេខ ២ មាន​ ៤៣ ពិន្ទុ​​ ស្រប​ពេល PSV មាន ៤៥ ពិន្ទុ​ក្នុង​ចំណោម ១៦ ប្រកួត៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628