បាល់ទាត់

Chanathip Songkrasin ជាប់ក្នុងបញ្ជីកីឡាករល្អ១១នាក់ប្រចាំលីគកំពូលជប៉ុន

កីឡាករបាល់ទាត់ជម្រើសជាតិថៃ Chanathip Songkrasin ត្រូវបានជ្រើសរើសជាប់ឈ្មោះជាកីឡាករបង្ហាញសមត្ថភាពលើទីលានល្អទាំង១១រូប របស់លីគកំពូលជប៉ុននាមុននេះបន្តិច។

កីឡាករវ័យ២៥ឆ្នាំ Chanathip Songkrasin បានទទួលជាប់ឈ្មោះជាកីឡាករល្អទាំង១១ លើទីលានប្រកួតក្នុងលីគកំពូលជប៉ុនរដូវកាល២០១៨នេះ ខណៈកីឡាកររូបនេះបានជួយអោយក្លឹបរបស់ខ្លួន Hokkaido Consadole Sapporo បញ្ចប់ចំណាត់ថ្នាក់លេខរៀងទី៤ក្នុងតារាងលីគ។ គួរអោយដឹងថា ក្នុងរដូវកាល២០១៨ ដែលបញ្ចប់កន្លងមកនេះ អតីតកីឡាករក្លឹប Muangthong United រូបនេះបានបង្ហាញខ្លួនលើទីលានសរុប ៣០ប្រកួត ខណៈអាចរកគ្រាប់បាល់សម្រេចទីចំនួន ៨គ្រាប់ រួមជាមួយបញ្ចូនបាល់អោយមិត្តរួមក្រុមបាន៣ដងផងដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628