បាល់ទាត់

ដោះដូរ​កីឡាករ​តំបន់​អាស៊ាន៖ ប្រធាន​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ីផ្ទេរ​ទៅ​លេង​នៅ Kedah FA

បន្ទាប់​ពី​ជួយ​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ជោគជ័យ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ AFF Suzuki Cup 2018 កីឡាករ Mohd Zaquan Adha Abdul Radzak បាន​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប Kedah FA សម្រាប់​ពាន​រង្វាន់ Malaysia Super League រដូវ​កាល​២០១៩។

រូប​គេ​ជា​កម្លាំង​មិន​ខ្វះ​បានក្នុង​ជម្រើស​ជាតិ​ម៉ាឡេស៊ីកាល​ពី​ថ្មីៗ​នេះ​រួម​ទាំង​ពាន​រង្វាន់ AFF Suzuki cup ដោយ​រក​បាន​៣​គ្រាប់​ហើយ​ជួយ​ក្រុម​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​តែ​រូប​គេ​បែ​ជា​ចាញ់​វៀតណាម។ ខ្សែ​ប្រយុទ្ធ​រូប​នេះ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជួយ​ Kedah FA ឲ្យ​កាន់​តែ​ខ្លាំង​​ ខណៈ​ដែល​បទ​ពិសោធន៍​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​របស់​គាត់អាច​ជួយ​កីឡាករ​ក្មេង​ៗ​ក្នុង​ក្រុម​រៀន​សូត្រ​តាម។ ក្លឹប​ចុង​ក្រោយ​របស់​គាត់​គឺ Kuala Lumpur FA ដែល​រូព​គេ​ហាក់​មិន​ទទួល​បាន​ជោគជ័យ គឺ​រក​បាន​ត្រឹម​២​គ្រាប់​ក្នុង​ការ​ចូល​លេង​១៤​ប្រកួត។

ការ​មក​ចូល​រួម​ជាមួយ​ Kedah នេះ​គឺ​រូប​គេ​ក្លាយ​ជា​សមាជិក​ថ្មី​ទី​៣​បន្ទាប់​ពី​ក្លឹប បាន​ទិញ​កីឡាករ​បរទេស​២​នាក់​ទៀត​គឺ Fernando Rodriguez Ortega និង Renan da Silva Alves៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628