បាល់ទាត់

Napoli ច្រានចោលនូវសំណើរលើតម្លៃខ្លួន៩៥លានផោន ចំពោះខ្សែរការពាររបស់ខ្លួនមួយរូបពី Man Utd

សំណើរដ៏ខ្ពស់ចំពោះខ្សែរការពារកណ្តាលមួយរូបរបស់ក្លឹប Manchester United មកកាន់ក្លឹប SSC Napoli ក្នុងតម្លៃផ្តាច់កុងត្រាប្រមាណ ៩៥លានផោន ត្រូវបានលោក Aurelio De Laurentiis ប្រធានក្លឹបនៅទឹកដីអ៊ីតាលីខាងលើប្រកាសបដិសេធ។

លោក Aurelio De Laurentiis បានចេញមកបង្ហើបប្រាប់សារព័ត៌មានថា ខាងក្លឹបលោកពិតជាបានទទួលសំណើរមួយរបស់ក្លឹបបិសាចក្រហម Manchester United ជាមួយកញ្ចប់ទឹកប្រាក់ដ៏គួរអោយភ្ញាក់ផ្អើលក្នុងរង្វង់ប្រមាណ ៩៥លានផោន ក្នុងការនាំយកខ្សែរការពារកណ្តាល Kalidou Koulibaly ទៅកាន់ទឹកដីអង់គ្លេសនាអំឡុងរដូវកាលដោះដូរកីឡាករខែមករានេះ។

បុរសសញ្ជាតិអ៊ីតាលីខាងលើបានលើកឡើងថា៖ នៅពេលដែលខ្ញុំបានទទួលសំណើរ ៩៥លានផោនសម្រាប់ខ្សែរការពារ Kalidou Koulibaly ខ្ញុំពិតជាភ្ញាក់ផ្អើលព្រោះនេះជាតួរលេខទឹកប្រាក់មួយ ដែលមិនធ្លាប់មានពីមុនមក។ ប៉ុន្តែពួកយើងមិនមែនមានត្រឹមតួនាទីអភិវឌ្ឍន៍កីឡាករនោះឡើយ យើងក៏ត្រូវមានភារកិច្ចក្នុងការរក្សាទុកពួកគេអោយលេងផងដែរ។ 

គួរអោយដឹងផងថា កីឡាករជម្រើសជាតិសេណេហ្គាល់ វ័យ២៧ឆ្នាំខាងលើនេះកាលពីឆ្នាំ២០១៤ បានធ្វើដំណើរមកចូលរួមជាមួយក្លឹបមានមូលដ្ឋាននៅអ៊ីតាលី SSC Napoli ដោយមកទល់បច្ចុប្បន្នបានបង្ហាញខ្លួនសរុប ១៣១លើក និងអាចស្វែងរកគ្រាប់បាល់បាន៨គ្រាប់ទៀតផង ក្នុងនាទីជាខ្សែរការពារ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628