កីឡាជាតិ

លុយសុទ្ធ ៤៧៣.៥០០.០០០រៀល ត្រៀម​ផ្ដល់​ជូន​ម្ចាស់​មេដាយ ៥​ប្រភេទ

ក្រសួងអប់រំយុវជននិងកីឡា បានត្រៀមកញ្ចប់ថវិការចំនួន ៤៧៣.៥០០.០០០រៀល ប្រគល់ជូន ដល់ កីឡាករ កីឡាការិនី គ្រូបង្វឹក លើ៥ប្រភេទកីឡា ដែលឈ្នះមេដាយពីព្រឹត្តការណ៍ លក្ខណៈអន្តរជាតិកន្លងមក  ខណៈ​ពិធីចែក​នេះ​នឹង​ធ្វើ​ឡើង នាថ្ងៃសៅរ៍ទី២១ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ក្រោមអធិបតីភាព ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនថ្មី វេលាម៉ោង៩ព្រឹក។

ប្រភេទ​កីឡា​ទាំង៥ដែល​ទទួល​បាន​មេដាយនោះ​គឺ​មាន កីឡាគុនដាវ, ការ៉ាតេដូ, សូហ្វតេនីស, កីឡាប្រណាំងទោចក្រយាន និង កីឡាប៉េតង់។

១. កីឡាគុនដាវ ក្នុងព្រឹត្តការណ៍សកលវិទ្យាល័យអាស៊ាន លើកទី១ នៅប្រទេសម៉ាឡេស៊ី  ទឹកប្រាក់រង្វាន់សរុប ចំនួន ២១.០០០.០០០រៀល

២. កីឡាការ៉ាតេដូ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៧ នៅប្រទេសវៀតណាម ប្រាក់រង្វាន់សរុប ចំនួន ៤៩.៦០០.០០ រៀល

៣. កីឡាសូហ្វតិន្នីស ក្នុងព្រឹត្តការណ៍ ជ្រើសរើសជើងឯកនៅប្រទេសហ្វីលីពីន  ទឹកប្រាក់ចំនួន ១៤៨.៩០០.០០០រៀល

៤. កីឡាប្រណាំងទោចក្រយានជ្រើសរើសជើងឯកអាស៊ី នៅប្រទេសមីយ៉ាន់ម៉ា ទឹកប្រាក់ចំនួន ៤៥.០០០.០០០រៀល

៥. កីឡាប៉េតង់ ជ្រើសរើសជើងឯកអាស៊ីលើកទី១ នៅប្រទេសថៃ ចំនួនប្រាក់រង្វាន់សរុប ២០៩.០០០.០០០រៀល ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628