បាល់ទាត់

Arsenal ដាក់សំណើរយកខ្សែប្រយុទ្ធវ័យ២៣ឆ្នាំមួយរូបពីក្លឹបលីគកំពូលបារាំង

លោក Unai Emery អ្នកចាត់ការទូទៅក្លឹបកាំភ្លើងធំ Arsenal បច្ចុប្បន្នបានធ្វើការដាក់សំណើរទៅកាន់ក្លឹប Lille OSC នៅលីគកំពូលបារាំង ចំពោះកីឡាករខ្សែរប្រយុទ្ធស្លាបវ័យក្មេងមួយរូប ពោលគឺកីឡាករសញ្ជាតិកូឌីវ័រ តែកើតនៅទឹកដីបារាំង Nicolas Pepe ក្នុងតម្លៃខ្លួនប្រមាណ ៤០លានអឺរ៉ូ ប៉ុន្តែក្នុងលក្ខខណ្ឌមិនទាន់នាំយកកីឡាកររូបនេះមកទឹកដីអង់គ្លេសនារដូវកាលដោះដូរខែមករានេះទេ ពោលគឺចង់ផ្តល់ពេលវេលាអោយកីឡាករខាងលើនៅបញ្ចប់ភារកិច្ចមួយរដូវកាលទៀតជាមួយ Lille OSC។

គួរបញ្ជាក់ផងថា កីឡាករម្ចាស់អាវលេខ១៩ រូបនេះត្រូវបានក្លឹបកំពុងឈរចំណាត់ថ្នាក់លេខ៤នៅលីគកំពូលបារាំងខាងលើងនាំមកក្នុងរដូវកាល ២០១៧-១៨។ នៅក្នុងរដូវកាលថ្មីនេះ កីឡាករជម្រើសជាតិតំបន់អាហ្វ្រិកខាងលើង បានស្វែងរកគ្រាប់បាល់សរុប ១២គ្រាប់ ក្នុងការបង្ហាញខ្លួនតែ១៨លើកប៉ុណ្ណោះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628