បាល់ទាត់

Pep Guardiola និយាយអ្វីខ្លះ ចំពោះការបាត់បង់ដៃគូរប្រជែងរួមក្រុង Jose Mourinho

លោក Jose Mourinho ត្រូវ​បាន​ក្លឹប​បិសាច​ក្រហម​ Manchester United បណ្តេញ​ចេញ​ពី​ដំណែង​គ្រូ​បង្វឹក​ បន្ទាប់​ពី​លោក​បាន​ដឹកនាំ​កូន​ក្រុម​បរាជ័យ​ក្រោម​ថ្វី​ជើង​ Liverpool កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ក្នុង​លទ្ធផល​៣​ទល់​១។

ក្រោយពីទទួលបានដំណឹងនេះ ក្នុងកិច្ចសម្ភាសន៍ជាមួយ Sky Sports អ្នកចាត់ការទូទៅក្នុងទីក្រុងរួមតែមួយគឺ លោក Pep guardiola របស់ក្លឹបមេឃខៀវ Manchester City បានសម្តែងអារម្មណ៍សោកស្តាយ ចំពោះការបាត់បង់ដៃគូរប្រជែងរូបនេះ។

អតីតអ្នកចាត់ការទូទៅក្លឹប Barcelona, Bayern Munich និង Manchester City បច្ចុប្បន្នលោក Pep guardiola បានលើកឡើងថា៖ នៅពេលរឿងបែបនេះកើតឡើង ខ្ញុំពិតជាមានអារម្មណ៍សោកស្តាយចំពោះរូបគាត់ (Jose Mourinho)។ ខ្ញុំក៏យល់ពីស្ថានការបែបនេះដែរ ក្នុងវិស័យបាល់ទាត់វាអាចកើតឡើង ប្រសិនបើលទ្ធផលមិនល្អនោះ ក្នុងនាមយើងជាគ្រប់គ្រងអាចប្រឈមនឹងការបណ្តេញចេញ។ ជាការពិត គាត់គឺបុរសដែលខ្លាំងម្នាក់ក្នុងការដឹកនាំ។ ខ្ញុំសូមជូនពរគាត់សំណាងល្អ និងឆាប់ត្រឡប់មកលើទីលានវិញ”៕ 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628