បាល់ទាត់

វៀតណាម​ ដក​សមាជិក​ឈ្នះ​ AFF Suzuki Cup ៣នាក់ចេញ មុន Asian Cup 2019

ក្រុម​ជម្រើស​ជាតិវៀតណាម​បាន​ដក​សមាជិក​៣​នាក់​ដែល​ជួយ​ជម្រើស​ជាតិឈ្នះ​ពាន AFF Suzuki Cup 2018 ដើម្បី​ត្រៀម​ខ្លួន​យុទ្ធនាកា​ចូល​រួម​ប្រកួត​ពាន​រង្វាន់ AFC Asian Cup 2019 នៅ​អារ៉ាប់​រួម​ក្នុង​ខែ​មករា​ខាង​មុខ។

Tran Dinh Trong

កីឡាករ​បី​នាក់​ដែល​លោក Park Hang Seo ដក​ចេញ​ពី​បញ្ជី​ឈ្មោះ​កីឡាករ​ត្រៀម​នោះ​គឺ ខ្សែការពារ​កណ្ដាល Trần Đình Trọng, ខ្សែ​ប្រយុទ្ធ​រក​បាន​គ្រាប់​បាល់​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជើង​ទី​២ Nguyen Anh Duc និង ប្រធាន​ក្រុម Nguyen Van Quyet។

Nguyen Anh Duc

មូល​ហេតុ​នៃ​ការ​ដក​នេះ​គឺ​ Trần Đình Trọng មាន​របួស, Nguyen Anh Duc ចូល​ឆ្នាំ​ថ្មីវ័យ​៣៤​ឆ្នាំ​ និង Nguyen Van Quyet​ ធ្លាក់​ទម្រង់​លេង។ ទន្ទឹម​នឹង​នេះ​ ការ​ដក​កីឡាករ​លំដាប់​ជួរ​មុខ​របស់​វៀតណាម​បី​នាក់​នេះ​ក៏​ព្រោះ​តែ​សហព័ន្ធកីឡាបាល់ទាត់​វៀតណាមចង់​យក​ពាន​រង្វាន់ AFC Asian Cup នេះ​សាក​ល្បង​ឈុត​វ័យ​ក្រោម​២៣​ឆ្នាំ​របស់​ខ្លួនដើម្បី​ត្រៀម​ខ្លួន​ប្រកួត​វគ្គ​ជម្រុះ​ពាន AFC U23 Championship ក្នុង​ខែ​មីនាឆ្នាំ ក្រោយ។

Nguyen Van Quyet

ក្នុង​ជម្រើស​ជាតិ​ឈុត​ធំ​បច្ចុប្បន្ន​គ្រូ​បង្វឹកកូរ៉េខាងត្បូង​បាន​កោះហៅ​កីឡាករ​មក​ពី​ឈុត​ U22 ចំនួន​៦​នាក់​ដើម្បី​ធ្វើ​ការ​ប្រមូលផ្ដុំហ្វឹកហាត់​ ដើម្បីចម្រាញ់យក​តែ​២៣​នាក់​ហោះហើរ​ទៅ​អារ៉ាប់រួមតែ​ម្ដង។​ខាង​ក្រោម​ជា​កីឡាករ​ទាំង​អស់៖

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628