បាល់ទាត់

ពូឈីវ៖ វិវាទក្រោននិងវិសាខាគួរដោះស្រាយដោយសន្តិវិធីនិងគ្មានអ្នកខាត

អ្នកស្នេហារវិស័យកីឡាករបាល់ទាត់នៅកម្ពុជា ពិតណាស់ប្រាកដជាស្គាល់ពូឈីវ ដែលត្រូវបានគេទទួលស្គាល់ថាជាអ្នកគាំទ្រសកម្មទាំងបាល់ទាត់ដ៏សកម្ម និងបានចូលរួមកិច្ចការងារសង្គមជាច្រើនថែមទៀតផង ជាពិសេសលើការងារផ្នែកបរិស្ថាន។

ក្រោយចេញសេចក្តីថ្លែងការណ៍មួយរបស់ក្លឹបជើងឯកលីគកំពូលកម្ពូជា ៦សម័យកាល ភ្នំពេញក្រោន ពាក់ព័ន្ធនឹងការប្រកាសសមាសភាពកីឡាកររបស់ក្លឹបវិសាខា ដែលមានអតីតកីឡាកររបស់ខ្លួនចំនួន ៥រូបមកនោះ ពូឈីវ បានលើកឡើងថា៖ “ខ្ញុំសង្ឃឹមថារឿងរ៉ាវចម្រូងចម្រាស់គ្នារវាងក្លិបភ្នំពេញក្រោន និងក្លិបវិសាខា នឹងមានដំណោះស្រាយមួយដោយសន្តិវិធី និងមិនមានភាគីណាមួយខាតបង់ជាង ឬចំនេញជាង ហើយខ្ញុំជឿជាក់ថាក្រោមសមត្ថកិច្ចរបស់សហព័ន្ធបាល់ទាត់កម្ពុជានឹងធ្វើការសម្របសម្រួលប្រកបដោយស្មារតីខ្ពស់ និងមានទំនួលខុសត្រូវក្នុងនាមជាអាណាព្យាបាល។ ខ្ញុំមិនវិនិច្ឆ័យថាខាងណាខុស ខាងណាត្រូវនោះទេ។ រង់ចាំមើលដំណោះស្រាយទាំងអស់គ្នា។ សូមអរគុណ!” 

គួរបញ្ជាក់ថា ក្លិបបាល់ទាត់ភ្នំពេញក្រោន បានចេញសេចក្តីថ្លែងការណ៍មួយក្នុងការរំសាយការអភិវឌ្ឍន៍យុវជនទាំងស្រុង និងដកខ្លួនចេញពីលីគកំពូលកម្ពុជា ប្រសិនបើគ្មានដំណោះស្រាយថ្លៃសំណងអភិវឌ្ឍន៍ពួកគេជាង៧ឆ្នាំនៅទឹកដី RSN កាលពីថ្ងៃទី១៧ កន្លងមក៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628