បាល់ទាត់

Shinji Kagawa អាចចេញពី Dortmund មក​លេង​នៅ Premier League វិញ​ក្រោយ​ក្លិបពីរ​នេះ​ចង់​បាន

កាល​ពី​ឆ្នាំ​២០១២ Shinji Kagawa បាន​មក​ចូល​រួម​ជាមួយ Manchester United ដោយ​ចាក​ចេញ​ពី Borussia Dortmund ដែល​កាល​នោះ​អ្ន​ក​គាំទ្រ​សាទរខ្លាំង​មែន​ទែន។ ២ឆ្នាំ​ក្រោយ​មក​រូប​គេ​ក៏​ត្រឡប់​ទៅ​វិញ​បន្ទាប់​ពីបរាជ័យក្នុង​ការ​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​ក្នុង Premier League។

កាល​ពី​ម្សិលមិញ! Kagawa មាន​ទំនាក់ទំនងក្នុង​ការផ្ទេរ​មក​លេង​នៅ Premier League ម្ដង​ទៀតជា​ពិសេស​គឺ​ក្លិប West Ham និង​ Everton។ ព័ត៌មាន​នេះ​លេច​ឡើងតាម​រយៈ​សារព័ទ៌មាន​ដ៏​គួរឲ្យ​ទុក​ចិត្ត​បាន​មួយ​គឺ​កាសែត​អាល្លឺម៉ង់ Ruhr Nachrichten ។ កាសែត​មួយ​នេះ​បាន​ធ្វើ​ការ​បន្ទាន់​សម័យ​កាល​អនាគត​របស់ខ្សែ​បម្រើ​ប្រយុទ្ធជម្រើសជាតិជប៉ុន​​ហើយ​រូប​គេ​ក៏​នឹង​មិន​លេង​នៅ​ Borussia Dortmund នៅ​រដូវ​កាល​ខាង​មុខ​នេះ​ដែរ។

បន្ទាប់​ពី​ត្រឡប់​មក​ពី​លេង​ខ្ចី​ជើង​នៅ  Beşiktaş  រូប​គេ​កំពុង​ស្វែង​រក​ក្លិប​ថ្មី​លេង​បន្ត​ទៀត ខណៈ​រូប​គេ​ដឹង​ថា​ដំណែង​នៅ Dortmund ត្រូវ​គេ​កីឡាករ​ដទៃ​ប្រជែង​យក​ទៅ​ហើយ​នោះ។  Beşiktaş  គ្មានន​លុយ​ទិញ​យក Kagawa ដាច់ពី Dortmund នោះ​ទេ​អញ្ចឹង​ហើយ​មាន​តែ​ឲ្យ​ទៅ​លេង​នៅ​ក្លិប​ដើម​វិញ។ ខណៈ​ពេល​ដែល​ក្លិប​អាល្លឺម៉ង់​កំពុង​សាងសងក្លិប​ឡើង​វិញ​និង​ធ្វើ​ការ​រុសរើសកីឡាករ​ផង​នោះ គេ​ដឹង​ថា​ Kagawa គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ត្រូវ​លេង​រដូវ​កាល​ក្រោយ​ស្រប​ពេល​ក្លិប​ទិញ​បាន​កីឡាករ​វ័យក្មេង​៣​រូប​ជំនួស​រួច​ទៅ​ហើយ។

តែ​យ៉ងណា! កាសែត Ruhr Nachrichten បាន​ភ្ជាប់​ទំនាក់ទំនងជាមួយ Everton និង​ West Ham។ Everton ប្រហែល​ជាមិនផ្ទេរ​យក Kagawa នោះ​ទេ​​ត្បិត​អីពួក​គេ​មាន​កីឡាករ Gylfi Sigurdsson ក្នុង​ដំណែង​បម្រើ​ប្រយុទ្ធនេះ​រួច​ទៅ​ហើយ។ លើស​ពី​នេះ​ក្រុម​ការ​គ្រប​គ្រង់​របស់​លោក Marcel Brands ដែល​ជា​ប្រធាន​បច្ចេកទេស, បាន​ដាក់​គោលនយោបាយទិញ​កីឡាករ​វ័យក្មេង​មក​វិញ។

West Ham អាចជាជម្រើស​ល្អ​ជាង​គេ​ដែល​អាច​ទៅ​រួច​​ពី​ព្រោះ​បើ​ទោះបី​ជា​ក្រុម​កីឡាកររបស់​ក្លិប​មួយ​នេះ​ផ្ទុក​ទៅ​ដោយ​ធន​ធាន​ដែល​លេង​ក្នុង​ដំណែង​ជាមួយ Kagawa ច្រើន​ក៏​ដោយ។ ក្រុម​ញញួរធំតែងតែងស្វែង​រក​កីឡាករ​ដែលមាន​បទពិសោធន៍ ក្រោម​ការ​ដឹកនាំ​របស់​លោក Manuel Pellegrini​ហើយ​យើង​អាច​នឹង​ឃើញ Kagawa ជា​ជម្រើស​មួយ​មិន​សូវ​ថ្លៃរបស់​ក្លិប​ដើម្បី​នាំ​យក​គុណាភាពប្រយុទ្ធសម្រាប់​រដូវ​កាល​ក្រោយ៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628