បាល់ទាត់

Chelsea ដាក់សំណើរ ៣៥លានផោន លើខ្សែរប្រយុទ្ធមួយរូបរបស់ Bournemouth

ក្នុងសន្និសិទ្ធិមុនការប្រកួតដណ្តើមកៅអីវគ្គ ១/២ នៃពាន EFL Cup ២០១៨-១៩ ទល់នឹង Bournemouth កាលពីម្សិលមិញនេះ លោក Gianfranco Zola ដែលមាននាទីជាគ្រូជំនួយនៃក្លឹបតោខៀវ Chelsea បានបង្ហើបថា រូបលោកពេញចិត្តទម្រង់លេងរបស់កីឡាករខ្សែរប្រយុទ្ធវ័យ២៦ឆ្នាំពោលគឺ Callum Wilson របស់ក្លឹបគូរប្រជែងនេះ និងមានចេតនាចង់នាំយកមកក្នុងរដូវកាលដោះដូរកីឡាករខែមករាខាងមុខនេះ។

លោក Gianfranco Zola បានបញ្ជាក់ថា រូបលោកមានការចាប់អារម្មណ៍ខ្សែរប្រយុទ្ធសញ្ជាតិអង់គ្លេសខាងលើនេះ ហើយខាងក្លឹបតោខៀវ Chelsea នឹងដាក់សំណើរ ៣៥លានផោន ដើម្បីទាក់ទងនាំរកគេមកកាន់ទឹកដី Stamford Bridge នាខែមករាខាងមុខនេះ។

គួរអោយដឹងថា ខ្សែរប្រយុទ្ធទើបដែលបង្ហាញខ្លួនអោយក្រុមជម្រើសជាតិអង់គ្លេសឈុតធំលើកទី១ និងបញ្ចូលសំណាញ់ទីលើកដំបូងដូចគ្នា កាលពីខែវិច្ឆិកាកន្លងមកនេះ ក្នុងការប្រកួត អង់គ្លេស យកឈ្នះ សហរដ្ឋអាមេរិក ៣-0 បានស្វែងរកគ្រាប់បាល់សរុប ១០គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ១៩ប្រកួត គ្រប់ការប្រកួតផ្លូវការទាំងអស់របស់រូបគេក្នុងរដូវកាលនេះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628