បាល់ទាត់

Eric Bailly ផ្ញើរសារអរគុណទៅកាន់ Jose Mourinho

ក្លឹបបិសាចក្រហម Manchester United បានចេញសេចក្តីប្រកាសពីការដកតំណែងលោក Jose Mourinho ក្រោយ​ដឹកនាំ​​ក្រុម​បរាជ័យ​ក្រោម​ថ្វី​ជើង​ Liverpool កាល​ពី​យប់​ថ្ងៃ​អាទិត្យ​៣-០។ ត្បិតតាមការសង្កេតឃើញ ទំនាក់ទំនងរវាងអតីតអ្នកចាត់ការទូទៅខាងលើង និងខ្សែរការពារ Eric Bailly របស់ក្លឹប មិនសូវជាល្អសមប្រកបយ៉ាងណាក្តី ប៉ុន្តែម្ចាស់អាវលេខ៣ប្រចាំក្លឹបបិសាចក្រហម ក៏បានបង្ហោះសារអរគុណទៅកាន់អតីតគ្រូរបស់ខ្លួន ដែលបាននាំយករូបគេមកកាន់ Old Trafford ។

ក្នុងបណ្តាញសង្គម Instagram របស់កីឡាករវ័យ២៤ឆ្នាំខាងលើ បានបង្ហោះថា៖ ទោះបីជាគេនិយាយយ៉ាងណាក៏ដោយ​ ខ្ញុំពិតជាអរគុណយ៉ាងអនេកចំពោះមនុស្សដែលបានផ្តល់ឳកាសអោយខ្ញុំមានវត្តមាននៅលើទឹកដី Old Trafford ។ អរគុណសម្រាប់ការបង្ហាត់បង្រៀនខ្ញុំ។ សំណាងល្អ Coach។ 

គួរបញ្ជាក់ថា Eric Bailly ត្រូវបានលោក Jose Mourinho នាំយកមកទឹកដីអង់គ្លេសនេះ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ ជាមួយកញ្ចប់ទឹកប្រាក់ ៣០លានផោន និងកុងត្រារយៈ៤ឆ្នាំ។ មកទល់បច្ចុប្បន្ន កីឡាករសញ្ជាតិកូឌីវ័រ ខាងលើបានបង្ហាញខ្លួនអោយក្លឹបសរុបត្រឹម ៤៥ប្រកួតប៉ុណ្ណោះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628