បាល់ទាត់

Chelsea ប៉ះ Spur ខណៈ Man City ប៉ះក្លឹបលីគទី៣ Burton ពាន EFL Cup

ពានរង្វាន់លំដាប់ទី៣ អង់គ្លេស EFL Cup ឬហៅថា Carabao Cup បានស្វែងរកឃើញ ៤ក្រុមចុងក្រោយ ដែលនឹងត្រូវធ្វើការប្រកួតប្រជែង២ជើង ស្វែងរក២ក្រុមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ក្រោយពីការប្រកួតកាលពីព្រឹក មិញនេះ។

កាលពីព្រឹកមិញនេះម្ចាស់ផ្ទះតោខៀវ Chelsea បានយកឈ្នះលើ Bournemouth ក្នុងលទ្ធផល ១-០ នៅនាទីកៀកបញ្ចប់ម៉ោងទៅហើយ ខណៈដែលនៅកីឡដ្ឋាន Emirates Stadium ភ្ញៀវ Tottenham Hotspur បានយកឈ្នះលើ Arsenal ដោយលទ្ធផល ០-២។

ក្រោយបញ្ចប់ការប្រកួតមក ការចាំឆ្នោតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានប្រព្រឹត្តទៅខណៈជាលទ្ធផល ក្នុងជំនួបជើងទី១ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ Manchester City បើកទ្វារកីឡដ្ឋានខ្លួន ទទួលក្រុមមកពីលីគលំដាប់ទី៣អង់គ្លេស Burton Albion ។ ទន្ទឹមនឹងនោះ Tottemham Hotspur ក៏ត្រូវទទួលភ្ញៀវរួមក្រុង Chelsea ផងដែរ។ ចំណែកជើងទី២ ត្រូវប្រកួតនៅថ្ងៃទី២៣ ខែឆ្នាំដដែល៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628