យើងបានមើលវីដេអូនេះជិត១០០ដងទៅហើយៗនៅតែមិនដឹងថាវាមានរឿងអ្វីកើតឡើង។ អ្នកប្រហែលជាមិនដែលបានជួបនិងឃើញស្ថានភាពបែបនេះក្នុងទីលានបាល់ទាត់ពីមុននោះទេ!វាពិតជាចម្លែកពេកហើយ។
ខ្សែបម្រើក្លឹប AZ កីឡាករ Mats Seuntjens គួរតែអាចរកបានគ្រាប់បាល់ល្អបំផុតក្នុងអាជីពរបស់ខ្លួនទៅហើយកាលពីយប់មិញខណៈដែល AZ Alkmaar ទទួលក្រុមភ្ញៀវ PEC Zwolle ក្នុងលីកកំពូលហូឡង់។
បាល់នេះសមតែចូលហើយដោយការស៊ុតរំលងក្បាលអ្នកចាំទីហើយគ្រាប់បាល់ក៏ហោះទៅមុខទីដែរតែវាខ្ទាតចេញមកវិញ។ហេតុអ្វីវាមិនខ្ទាតចូលតែម្ដងទៅ? មានតែទ្រឹស្ដីរូបវិទ្យាប៉ុណ្ណោះដែលអាចបកស្រាយការស៊ុតគ្រាប់បាល់នេះបានឬក៏ពេលខ្លះអាចនិយាយបានថាយប់នេះមិនមែនជាយប់របស់អ្នក….។
មើលវីដេអូខាងក្រោម៖
